ទីភ្នាក់ងារហ្កាហ្សា អះអាងថាមនុស្ស៤០នាក់ស្លាប់ និង៦០នាក់រងរបួស ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើជំរំជនភៀសខ្លួន

Oplus_131072

(ហ្ស៊េរុយសាឡិម)៖ ទីភ្នាក់ងារការពារជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញានេះបានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសមួយលើតំបន់មនុស្សធម៌ Al-Mawasi ក្នុងទីក្រុង Khan Yunis ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស៤០នាក់ និង៦០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

Oplus_131072

មន្ត្រីទីភ្នាក់ងារការពារជនស៊ីវិល លោក Mohammed Al-Mughair បានប្រាប់ AFP ថាមានមនុស្ស ៤០នាក់បានស្លាប់ និង៦០នាក់រងរបួសត្រូវបានរកឃើញ ហើយបញ្ជូនទៅ កាន់មន្ទីរពេទ្យ។ លោកបន្តទៀតថាក្រុមអ្នកជួយសង្រ្គោះកំពុងស្វែងរកមនុស្ស១៥នាក់ដែលកំពុងបាត់ខ្លួន បន្ទាប់ពីការវាយប្រហារលើជំរំជនភៀសខ្លួន Mawasi នៃទីក្រុង Khan Yunis។

នៅព្រឹកថ្ងៃអង្គារនេះដែរ យោធាអ៉ីស្រាអែលបានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាយន្ដហោះចម្បាំងរបស់ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើក្រុមប្រយុទ្ធ ហាម៉ាសដែលកំពុងលាក់ខ្លួននៅឯទីបញ្ជាការមួយក្នុងជំរំជនភៀសខ្លួន Mawasi នៃទីក្រុង Khan Yunis។ ប៉ុន្តែ ក្រុមហាម៉ាសបានចេញមុខបដិសេធថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន មិនបានស្ថិតនៅក្នុងជំរំជនភៀសខ្លួននេះឡើយ៕