(ភ្នំពេញ)៖ របបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម បានផ្តល់នូវអត្ថប្រយោជន៍ប្រកបដោយគុណតម្លៃដ៏វិសេសវិសាល ក្នុងការលើកកម្ពស់សេវាថែទាំសុខភាព និងសង្គ្រោះជីវិតសមាជិក ប.ស.ស.។
ដូចនេះ ដើម្បីធ្វើឱ្យរបបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគាំពារសុខភាពសមាជិក ប្រកបដោយតម្លាភាព គណនេយ្យភាព និងសុក្រឹតភាព សូមបងប្អូនជួយផ្តល់ដំណឹងបែបអនាមិកទៅកាន់ប្រអប់ «QR Code ៖ បណ្តឹងអនាមិក» ក្នុងករណី សមាជិក ប.ស.ស. និងសាធារណជន មានមន្ទិលសង្ស័យណាមួយដែលមិនស្របតាមគោលការណ៍តម្លាភាព និងគណនេយ្យភាព នៃបេឡាជាតិសន្តិសុខសង្គម៕