ការនាំចេញរបស់កោះតៃវ៉ាន់ ទៅសហរដ្ឋអាមេរិក ខ្ពស់ជាងការនាំចេញទៅប្រទេសចិន

Oplus_131072

(តៃប៉ិ)៖ ការនាំចេញប្រចាំខែរបស់កោះតៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុត និងខ្ពស់ជាងការនាំចេញទៅកាន់ប្រទេសចិន ដែលបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់អាស៊ីបូព៌ាយ៉ាងឆាប់រហ័ស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

Oplus_131072

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុនៃកោះតៃវ៉ាន់ដែលបានចេញផ្សាយនៅទីក្រុងតៃប៉ិនៅថ្ងៃចន្ទថា ការនាំចេញរបស់កោះតៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់ ១១,៨៩ពាន់លានដុល្លារនៅក្នុងខែសីហា។ តួលេខនេះមានកម្រិតខ្ពស់ជាងតួលេខនាំចេញទៅកាន់ប្រទេសចិនដែលកន្លងមកជាការនាំចេញខ្ពស់បំផុតគឺចំនួន ១១,៧២ពាន់លានដុល្លារក្នុងឆ្នាំ២០២១។

តួលេខដដែល នេះបានក៏បានបង្ហាញថា ការនាំចេញសរុប កាលពីខែមុនរបស់កោះតៃវ៉ាន់បានកើនឡើងដល់កំណត់ត្រាថ្មីមួយដែលមានចំនួន ៤៣,៦៤ពាន់លានដុល្លារ។

ទឹកប្រាក់ នាំចេញ ប្រចាំ ខែខ្ពស់បំផុតមិនធ្លាប់មាននេះគឺជាផ្នែកមួយដែលជាលទ្ធផលនៃយុទ្ធនាការរយៈពេលមួយឆ្នាំរបស់សហរដ្ឋអាមេរិក ដើម្បីប្តូរទិសដៅពាណិជ្ជកម្ម នៅអាស៊ី ដែលបង្ហាញឱ្យឃើញតាមរយៈការដំឡើងពន្ធដ៏ច្រើនរបស់លោកប្រធានាធិបតី ចូ បៃឌិន ទៅលើទំនិញជាច្រើនដែលនាំចូលពីប្រទេសចិន។ ការនាំចេញរបស់ប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិកមានកម្រិតខ្ពស់ជាងការនាំចេញរបស់ប្រទេសនេះទៅកាន់ប្រទេសចិនក្នុងរយៈពេល ២២ ខែ មកនេះ ដែលជារយៈពេលវែងបំផុតគិតចាប់តាំងពីឆ្នាំ២០១៧មក។

នៅក្នុងខែ ធ្នូ ឆ្នាំ មុន សហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិនក្លាយជាទីផ្សារនាំចេញកំពូលរបស់កូរ៉េខាងត្បូង ទោះបីជាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តួលេខ ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយកូរ៉េខាងត្បូងមានច្រើនជាងអាមេរិកក៏ដោយ។

ទំហំនាំចេញប្រចាំខែដែលជាកំណត់ត្រាថ្មីរបស់កោះតៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិកនេះក៏កើតមានឡើង ផង ដែរក្នុងពេលដែលការរីកចម្រើននៃបញ្ញាសិប្បនិមិត្ត (AI) របស់សហរដ្ឋអាមេរិក បាន ជួយជំរុញឱ្យមានការកើនឡើងការនាំចេញរបស់កោះតៃវ៉ាន់ ជាពិសេសការនាំចេញទំនិញបច្ចេកវិទ្យា។

សហរដ្ឋអាមេរិកគឺជាអតិថិជនធំបំផុតសម្រាប់បន្ទះឈីបដែលផលិតដោយក្រុមហ៊ុន Nvidia Corp. និងមានសារៈសំខាន់ក្នុងការដំណើរការក្រាហ្វិកនិងការបណ្តុះបណ្តាលសេវាកម្មបច្ចេកវិទ្យា AI។ ក្រុមហ៊ុននានានៅប្រទេសហូឡង់ និងទីក្រុងហុងកុងក៏ជាអតិថិជនធំរបស់កោះតៃវ៉ាន់ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕