ភ្នំពេញ)៖ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចទាំងទ្វេរ មានសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ កម្ពុជា តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ , លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានចាត់ក្រុមការងារចុះផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលដល់អាជីវករផ្សារ និងផ្នែកខាងកង់បី ដែលមានជីវភាពខ្វះខាត កំពុងប្រកបរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ គឺចែកជូនក្រុមអាជីវករ និងកង់បីមានជីវភាពខ្វះខាត ក្នុងគោលដៅសម្រាប់ការប្រើប្រាស់លើការទៅពិនិត្យព្យាបាលជម្ងឺ និងថែទាំសុខភាព នៅ តាមមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យរដ្ឋទាំងអស់ ដោយពុំគិតប្រាក់នោះឡើយ ។
បងប្អូនអាជីវករ និងកង់បីបានបង្ហាញអារម្មណ៍ និងទឹកចិត្តយល់ឃើញថា ការដែលរាជរដ្ឋាភិបាល តាម រយៈអាជ្ញាធរ រាជធានី និងគណៈកម្មការផ្សារ បានជួយគិតគូរយកចិត្តទុកដាក់ក្នុងការផ្តល់ ជូន ពួកគាត់ទាំងអស់គ្នានូវបណ្ណមូលនិធិសមធម៌សុខាភិបាលនៅពេលនេះ គឺបានចូលរួម សម្រួល ដល់ការកាត់បន្ថយការចំណាយប្រាក់កាសរបស់ពលរដ្ឋទាំងអស់គ្នា ក្នុងការពិនិត្យ ថែទាំ និងព្យាបាលជម្ងឺជាដើម ។
អាជីវករ និងខាងកង់បីបន្តថា ពួកគាត់ពិតជាមានក្តីរំភើបរីករាយសប្បាយចិត្តជាខ្លាំងបំផុតចំពោះការដែល ពួកគាត់ អាចមានឱកាសទទួលបានបណ្ណនេះ យកមកប្រើប្រាស់លើវិស័យសុខាភិបាល ព្រោះពួកគាត់ ជាអ្នកលក់ដូរតាម កញ្ច្រែង ល្អី និងខាងកង់បីដែលមានកម្រិតជីវភាពនៅខ្វះមុខក្រោយប៉ុណ្ណោះ មិនមាន ប្រាក់កាសច្រើនគ្រប់គ្រាន់សម្រាប់ពិនិត្យព្យាបាលជម្ងឺឈឺស្កាត់ម្តងៗ នោះទេ អញ្ចឹងហើយ នៅពេលពួកគាត់ ទទួលបានបណ្ណនេះ គឺវាពិជាការប្រសើរបំផុតសម្រាប់ពួកគាត់គ្រប់ៗគ្នា៕