ខេត្តកោះកុង ! លោក ក្រួច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានប្រើ កណ្ដាប់ដៃដែក ចាត់វិធានការ គ្រឿងចក្រមកលួចឈូសឆាយដីព្រៃបំរុងស្មាច់ នឹង ដីព្រៃលិចទឹក ប្រមាណ70ហិត្តាដែលជាដីរបស់រដ្ឋ ក្រោមការ គ្រប់គ្រងរបស់ រដ្ឋបាល ស្រុកបូទុមសាគរ និង រដ្ឋបាល ខេត្តកោះកុង។
នៅក្នុងការចុះចាប់គ្រឿងចក្រ ដែលលួចមកឈូសឆាយដីនោះ ដឹកនាំកម្លាំង ដោយ លោក ខេង សំខាន់អភិបាលរងស្រុកបូទុមសាគរ លោក រ៉ែម សុធា មន្រ្តីសាលាស្រុកបូទុមសាគរ និង កម្លាំងនគរបាលស្រុកបូទុមសាគរ កម្លាំងរាជអាវុធហត្ថ ស្រុកបូទុមសាគរ លោក ឈេង ហៃ ក្រុមប្រឹក្សាឃុំ អណ្តូងទឹក។
ចំណែក តៃកុង គ្រឿងចក្រ ត្រូវបានដាក់មេប្រូចទៅផ្ទះបាត់។ចំណែក ថៅកែ គ្រឿងចក្រ វិញនៅមិន ទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ មិនដឹងថាមាន ខ្នងក្រាសខ្សែធំប៉ុនណានោះទេ ហ៊ាន យកគ្រឿងចក្រមកឈូសឆាយ កាយព្រំដីដ៌ច្រើន យ៉ាងនេះ ហើយមិន មានច្បាប់ អនុញ្ញាតពីរអាជ្ញាធរមូលដ្ឋានឡើយ។
តាមប្រភពព័ត៌មានពីពលរដ្ឋបាន ខ្សឹបខ្សៀវប្រាប់ អ្នកសារព័ត៌មានយើង ថា ដីនៅកន្លែងនោះ មានអ្នកធំ ពីរនាក់ នៅពីក្រោយខ្នង ហើយក៌មានការ ឃុបឃិតជាមួយ មន្រ្តីមួយចំនួនដែរ ចង់បានដីទាំអស់នេះយកមកហែកចែគ្នា។
ដោយសារដី ទាំងអស់នេះ នៅក្នុង អនុក្រឹត្យលេខ30។
ទីតាំងកន្លែងដែល គ្រឿងចក្រលួចមក ឈូសឆាយនោះនៅចំណុច ជី សៀត តាមបណ្ដោយមាត់ព្រែក តាអុក ស្ថិតនៅក្នុងភូមិ ជីត្រេះ ឃុំ អណ្តូងទឹក ស្រុក បុទុមសាគរ ខេត្តកោះកុង។
ចំណែកគ្រឿងចក្រ ដែលអាជ្ញាធរ ចាប់ឃាត់បាននោះ បានយកមករក្សាទុកនៅក្នុង អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ដើម្បីចាត់ការវិធានការតាមផ្លូវច្បាប់ ហើយនិង ស្វែងរក មុខអ្នកដែល ដែលលួចយកគ្រឿងចក្រមកឈូសឆាយដីនេះ។
ប្រជាជន នៅក្នុងភូមិ ជី ត្រេះទាំងអស់ នឹង អាជ្ញាធរក្នុងមូលដ្ឋាន បានអរគុណ លោក អភិបាលស្រុក បូទុមសាគរ ដែល បាន ចាត់វិធាការ ចំពោះ អ្នកដែល លួចឈូសឆាយដីរ របស់រដ្ឋ កុំឱ្យថ្ងៃ ក្រោយ អ្នកមានអំណាចមានលុយ ចូលមក រំលោភបំពានយកដីរបស់រដ្ឋទៀត។
ថ្ងៃច័ន្ទទី29ខែ មេសា ឆ្នាំ2024។