(ម៉ានីល)៖ អភិបាលតំបន់បាននិយាយនៅថ្ងៃសុក្រទី ២២ ខែមីនានេះថា យោធាអាមេរិកនឹងមិនចូលរួម ក្នុងការអភិវឌ្ឍន៍កំពង់ផែ នៅកោះភាគខាងជើងបំផុតរបស់ប្រទេសហ្វីលីពីន ក្បែរកោះតៃវ៉ាន់នោះទេ ដែលនេះវានឹងបញ្ជៀសភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិន ជុំវិញវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
អភិបាលកោះ Batanes ដែលមានចម្ងាយតិចជាង ២០០ គីឡូម៉ែត្រពីតៃវ៉ាន់បានឲ្យដឹងកាលពីខែសីហាថា លោកស្រី Marilou Cayco បានស្នើសុំមូលនិធិពីសហរដ្ឋអាមេរិក ដើម្បីបង្កើតកំពង់ផែថ្មីមួយនៅលើកោះរបស់ខ្លួន។ ស្ថានទូតអាមេរិកបានបញ្ជាក់នៅពេលនោះថា អ្នកការទូតរបស់ខ្លួន និងអ្នកជំនាញកងទ័ពអាមេរិកប៉ាស៊ីហ្វិក (USARPAC) កំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំវិធានការគាំទ្រផ្សេងៗសម្រាប់កោះនេះ។
ប៉ុន្តែនៅថ្ងៃសុក្រនេះ លោកស្រីបានប្រាប់ទីភ្នាក់ងារ Reutersដូច្នេះថា «ដំបូងពួកគេ (ភាគីសហរដ្ឋអាមេរិក) បាននិយាយថា ពួកគេនឹងជួយ ប៉ុន្តែក្រោយមកវាលែងមានទៀតហើយ ដូច្នេះខ្ញុំបានសុំជំនួយអាជ្ញាធរកំពង់ផែហ្វីលីពីន (PPA)»។
ទោះជាយ៉ាងណា ស្ថានទូតអាមេរិកមិនបានធ្វើការអត្ថាធិប្បាយភ្លាមៗអំពីបញ្ហានេះទេ៕