ព្យុះ Isha បង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងថាមពលអគ្គិសនី ទូទាំងចក្រភពអង់គ្លេស


(ឡុងដ៏)៖ បណ្តាញផ្លូវរថភ្លើងបានរងនូវការរំខាន ខណៈជើងហោះហើរត្រូវបានលុបចោល និងផ្ទះរាប់ពាន់ខ្នងបានដាច់ចរន្តអគ្គិសនី នៅថ្ងៃចន្ទនេះ បន្ទាប់ពីចក្រភពអង់គ្លេសរងនូវឥទ្ធិពលព្យុះ Isha ពេញមួយយប់។ នេះបើយោងតការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

Scotland បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយខ្យល់ព្យុះល្បឿន ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង នាំឲ្យមានការលុបចោល សេវាកម្មរថភ្លើងទាំងអស់។ ជើងហោះហើរជាច្រើន ពីអាកាសយានដ្ឋាន Edinburgh និង Glasgow ក៏ត្រូវបានលុបចោលផងដែរ។ ដោយឡែក ខ្សែរថភ្លើងនៅផ្នែកខ្លះនៃភាគខាងត្បូងប្រទេសអង់គ្លេស បានរងផលប៉ះពាល់ ដែលរួមមានទាំងខ្សែផ្លូវរត់ចេញពីទីក្រុងឡុងដ៍ ទៅកាន់អាកាសយានដ្ឋាន Gatwick។ បណ្តាញផ្គត់ផ្គង់ថាមពលអគ្គិសនីចក្រភពអង់គ្លេស បានឲ្យដឹងថា ខ្លួនកំពុងស្តារឡើងវិញ នូវរចនាសម្ព័ន្ធអគ្គិសនី នៅឯភាគខាងកើត និងភាគខាងលិច ប៉ុន្តែផ្ទះចំនួន ៤៥,០០០ខ្នងនៅអៀរឡង់ខាងជើង គ្មានអគ្គិសនីប្រើប្រាស់នៅឡើយទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ជើងហោះចេញ និងចូលទីក្រុង Dublin នៃប្រទេសអៀរឡង់ខាងជើង ចំនួន ១០២ត្រូវបានលុបចោល ដោយសារតែព្យុះនេះ៕