កោះកុង÷ នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសមាគមន៍សិស្ស-និស្សិតអាហា រូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសម្ដេចគតិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ និងក្រុមនិស្សិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតប្រធានសមាគម (អ.ម.ត) និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន ជាអង្ករចំនួនជាង ៥០០ បាវ តូច មកធ្វើការចែកទៀនជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នក ប្រកបរបររត់ម៉ូតូឌុប នឹងអ្នករត់រីម៉ក ចំនួន ជាង ៥០០ នាក់ នៅទីស្នាក់ការក្រុមការងារគ្រប់គ្រង សិស្ស-និស្សិត ខេត្តកោះកុង។
ក្លែងក្នុងពិធីចែកទៀនជាអង្ករ លោក ហាក់ ឡេង ប្រធានសមាគមន៍គ្រប់គ្រងសិស្ស- និស្សិតខេត្ត កោះកុង បានលើកឡើងថា ថ្ងៃនេះជាថ្ងៃចម្រើនជន្មាយុ របស់ លោកជំទាវពេជ្រ ចន្ទមុន្នី ដែលមានជន្មាយុ ៤៣ ឈានចូល ៤៤ ឆ្នាំ ក្រុមការងារក៏បានរៀបចំកម្មវិធីចែកទៀនជាអង្ករ ជូនដល់បងប្អូនដែល មានការខ្វះខាត និងអ្នករត់ម៉ូតូឌុប ក៏ដូចជាអ្នករត់រម៉ក ដើម្បីឲ្យគាត់បានទទួលទាន។
លោកបានបញ្ជាក់ថា ក្រៅពីផ្ដល់អាហាររូបករណ៍ដល់សិស្ស-និស្សិតក្រីក្រ នឹងធ្វើការចែកទានជា អង្ករ ក្រុមការងារយើងបានធ្វើកម្មវិធីចុះសួរសុខទុក្ខជនចាស់ជរាងាយរងគ្រោះ និងចុះតាមបណ្ដា ស្រុកធ្វើការចែកមួកសុវត្ថិភាព ដើម្បីពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ បន្ថែមជាងនេះក្រុមការងារក៏បានធ្វើការចែកអំណោយសម្រាប់សិក្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ និងថ្នាក់មធ្យមសិក្សា។
លោក ហាក់ ឡេង បានបញ្ជាក់បន្ថែមថា សម្រាប់ផែនការឆ្នាំ ២០២៤ នេះ លោកនឹងត្រៀមកញ្ចប់ សម្រាប់សិស្សថ្នាក់ទី ១២ ដែលមានជីវភាពក្រីក្រ ក្រុមការងារលោកនឹងស្វែងរកមូលនិធិដើម្បី ជួយដល់ពួក គាត់ដែលមិនមានលទ្ធភាពបន្តការសិក្សា។
សូមបញ្ជាក់ថា ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត) ខេត្តកោះ កុង មិនតែជួយដល់សិស្ស-និស្សិតថ្នាក់ទី ១២ប៉ុណ្ណោះទេ ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អាហារូបករណ៍ខេត្តកោះ កុង ក៏កំពុងសិក្សា ដើម្បីបន្តជួយដល់សិស្សមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ដែលមានជីភាពខ្វះខាត់បន្ថែម ទៀត៕ ដោយ សេន ពិសិដ្ឋ