ប្រមុខការទូតអាមេរិក ជំរុញឲ្យអ៉ីស្រាអែលធ្វើការសម្រេចចិត្តដ៏លំបាក និងធ្វើការជាមួយប៉ាឡេស្ទីន


(ហ្ស៊េរុយសាឡិម)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤  អោយដឹងថា នៅថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋ អាមេរិក លោក Antony Blinken បានជំរុញដល់អ៉ីស្រាអែលឲ្យធ្វើការសម្រេចចិត្ត ដ៏លំបាក ដើម្បី ត្រឡប់មករកប្រ ក្រីភាពនៃទំនាក់ទំនងជាមួយប្រទេសជិតខាងនានាឡើងវិញ ដែលជាការអំពាវនាវ ថ្មីមួយឆ្ពោះទៅ រកការបង្កើតរដ្ឋប៉ាឡេស្ទីន។

នៅក្នុងដំណើរទស្សនកិច្ចលើកទី៤ ទៅកាន់តំបន់មជ្ឈិមបូព៌ាចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក Blinken បានជំរុញអ៉ីស្រាអែលឲ្យគាំទ្រចំពោះមេដឹកនាំ ប៉ាឡេស្ទីនណា ដែលមានឆន្ទៈក្នុងការរស់ នៅដោយសន្តិភាពជាមួយអ៉ីស្រាអែល ព្រមជាមួយការព្រមានថាចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ក្នុងសង្គ្រាម ជាមួយ ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា គឺខ្ពស់ពេកហើយ។ នៅចុងបញ្ចប់នៃកិច្ចចរចាក្នុងទីក្រុង Tel Aviv លោក Blinken បាននិយាយថា វាក៏មានសារៈសំខាន់ដែរ សម្រាប់អ៉ីស្រាអែល ក្នុងសម្រេច បាននូវគោលដៅលុបបំបាត់ការគំរាមកំហែងពីក្រុមហាម៉ាស។ ក្រៅពីនេះ ដំណើរទស្សនកិច្ចរបស់ លោក Blinken ទៅកាន់ ប្រទេសជិតខាងអារ៉ាប់របស់អ៉ីស្រាអែល គឺដើម្បីពិភាក្សាអំពីផែនការ សម្រាប់កសាងតំបន់ហ្កាហ្សានាពេលអនាគត និងការធ្វើសមាហរណកម្ម នៅតំបន់មជ្ឈិមបូព៌ា៕