អ៊ុយក្រែនថា រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំដោយមីស៉ីល នៅទូទាំងប្រទេស, មនុស្សយ៉ាង ហោច៣នាក់ស្លាប់


(កៀវ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ អោយដឹងថា នៅថ្ងៃចន្ទនេះ ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៉ីបានបើកការវាយប្រហារ ទ្រង់ទ្រាយធំដោយមីស៉ីល នៅទូទាំងប្រទេស ចាប់តាំងពីព្រឹកព្រលឹមមក (ម៉ោងក្នុងតំបន់) ដោយ ត្រូវចំអគារលំនៅដ្ឋាន និងទីតាំងឧស្សាហកម្មនានា បណ្តាលឲ្យរបួសមនុស្សជាច្រើននាក់ និងយ៉ាង ហោច៣នាក់ស្លាប់។

អ៊ុយក្រែនទាំងមូលស្ថិតក្រោមការជូនដំណឹងអំពីការវាយឆ្មក់តាមផ្លូវអាកាស ចាប់តាំងពីម៉ោង ប្រហែល ៦ព្រឹក ដោយកងទ័ពអាកាសបាននិយាយថា ប្រទេសរបស់ខ្លួនកំពុងរងការគំរាមកំហែង ដោយមីស៉ីលគ្រូស និងមីស៉ីលផ្លោង នៅក្នុងតំបន់មួយចំនួន។

អភិបាលក្រុង Kryvyi Rih ដែលស្ថិតនៅភាគខាងត្បូង លោក Oleksandr Vilkul បានបញ្ជាក់តាម បណ្តាញតេឡេក្រាមថា «សត្រូវ (រុស្ស៉ី) កំពុងវាយលុកយ៉ាងសាហាវមកលើទីក្រុងនានា ដែលមិន មែនជាសមរភូមិ»។ មន្រ្តីក្រុងក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍ បានឲ្យដឹងថា មានការវាយ ប្រហារដោយមីស៉ីលលើទីក្រុង បណ្តាលឲ្យមនុស្សរងរបួស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត។ ដោយឡែក មន្ត្រីយោធាក្រុងផ្សេងៗទៀត រួមទាំងទីក្រុង Dnipropetrovsk និង Khmelnytskyi បានឲ្យដឹងដែរថា ទីក្រុងរបស់ពួកគេ ក៏ស្ថិតនៅក្រោមការវាយប្រហារយ៉ាងខ្លាំងក្លា ដោយមីស៉ីរបស់ រុស្ស៉ីផងដែរ៕