គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ វាយប្រហារលើភាគខាងត្បូង ប្រទេសហ្វីលីពីន

 (ម៉ានីល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ បញ្ជាក់ថា ទីភ្នាក់ងារភូមិវិទ្យា អាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគ ខាងត្បូង នៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី៩ ខែមករានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ ពីជនរងគ្រោះ ឬក៏ការខូចខាតនោះទេ។

តាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយ ៧០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីទីក្រុង Sarangani នៃកោះ Mindanao។ គ្រោះរញ្ជួយដីនេះដែរមិនបានបង្កឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ ទេ។

សូមបញ្ជាក់ថា គ្រោះរញ្ជួយដីតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីនដែលមានទី តាំងភូមិសាស្ត្រនៅតាមបណ្ដោយខ្សែក្រវាត់ ភ្នំភ្លើងប៉ាស៊ីហ្វិក លាតសន្ធឹងចាប់ពីប្រទេសជប៉ុន កាត់តាមតំបន់អាស៊ីអាគ្នេយ៍ និងនៅទូទាំងអាងប៉ាស៊ីហ្វិកទាំងមូល។ កាលពីខែធ្នូ ឆ្នាំ២០២៣ គ្រោះ រញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ ក៏ធ្លាប់វាយប្រហារលើកោះ Mindanao ផងដែរ ដោយនៅពេលនេះបាន បង្ខំឱ្យមាន ការប្រកាសអាសន្នពីរលកស៊ូណាមិរយៈពេលខ្លី និងបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់៕