រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យស្ថានភាពផ្លូវ ដែលរងការខូចខាត ក្នុងស្រុករំដួល និងស្រុក ចន្ទ្រា ខេត្តស្វាយរៀង


(ស្វាយរៀង)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៤នេះ បានចុះពិនិត្យជាក់ស្តែងលើខ្សែផ្លូវចំនួន ៣ខ្សែដែលរងការខូចខាត និងកំពុងជួស ជុលបន្ទាន់ក្នុងស្រុករំដួល និងស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សកម្មភាពនេះមានចូលរួមពីប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ។

* ខ្សែផ្លូវទីមួយ៖ មានប្រវែងសរុប១០.១គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ មានទីតាំងតភ្ជាប់ពី ផ្លូវជាតិលេខ ១៣ ត្រង់ចំណុចភូមិតាណែង ឃុំសង្កែ ឆ្ពោះដល់ច្រកទ្វារទ្វេភាគីបុសមន ភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

* ខ្សែផ្លូវទីពីរ៖ ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលមានប្រវែង ២៧គីឡូម៉ែត្រ។

ឯកឧត្តម រដ្ឋមន្ត្រីបានឱ្យមន្ត្រីជំនាញរបស់ក្រសួងធ្វើយ៉ាងណាត្រួតពិនិត្យបច្ចេកទេសក្នុងការជួស ជុលឲ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាពក្នុងការប្រើប្រាស់ និងពន្លឿនការជួសជុលឲ្យបានឆាប់ ដើម្បីជាការសម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើរ ក៏ដូចជាការប្រកបរបរផ្សេងៗរបស់ប្រជាពល រដ្ឋដែលរស់នៅក្នុងតំបន់នោះ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានបន្តទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែប្រវែង៩.៣គីឡូម៉ែត្រ ស្ថិតនៅក្នុង ឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ភូមិអភិវឌ្ឍន៍នៃទីតាំងសម្បទានសង្គមកិច្ចយោធា នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលត្រូវស្ថាបនាក្នុងពេលដ៏ខ្លីខាងមុខនេះ។ ផ្លូវមួយខ្សែនេះក៏ជាសមិទ្ធផលថ្មី ដើម្បីជាកាឆ្លើយតមទៅ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផង ដែរ៕