(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២៤បានប្រាប់អោយដឹងថា ស្ថានទូតអាមេរិកប្រចាំនៅទីករុង Sarajevo បាននិយាយ ថា យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងនឹងហោះហើរពីលើប្រទេសបូស្នៀ (Bosnia) នៅថ្ងៃចន្ទ ទី៨ ខែមករា ដើម្បីបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះបូរណភាពទឹកដីរបស់ប្រទេស ចនេះចំពោះមុខ «សកម្មភាពអបគមន៍» ដោយជនជាតិស៊ែប ដែលបានរំលោភលើកិច្ចព្រមព្រៀង សន្តិភាព Dayton ដែលបានអនុម័តនៅក្នុង ឆ្នាំ១៩៩០។
ស្ថានទូតអាមេរិកក្នុងទីក្រុង Sarajevo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហោះ ហើរពីលើអាកាស នឹងជាផ្នែកមួយនៃសមយុទ្ធអាកាសទ្វេភាគី ដែលធ្វើឡើងជាមួយកងកម្លាំង ប្រដាប់អាវុធជាតិបូស្នៀ នៅក្នុងតំបន់នៃបាល់កង់ភាគខាងជើង។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក បានកត់សម្គាល់ការពុះកញ្ជ្រោលសកម្មភាព បំបែកខ្លួនជាថ្មី ដោយ លោក Milorad Dodik មេដឹកនាំជាតិនិយមគាំទ្ររុស្ស៊ីនៃតំបន់បូស្នៀ-ស៊ែប ក្រោយសង្រ្គាម ដែលបានអំពាវនាវជាយូរមក ហើយ ឱ្យធ្វើអបគមន៍ និងចូលរួមកងកម្លាំងជាមួយ សម្ព័ន្ធមិត្តជិតខាងស៊ែប៊ី។
សេចក្តីថ្លែងការណ៍បាននិយាយថា «សមយុទ្ធទ្វេភាគី នេះគឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការ យោធាកម្រិតខ្ពស់ ដែលរួមចំណែកដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់បាល់កង់ខាងលិច ហើយ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធានាបូរណភាពទឹកដីនៃប្រទេសបូស្នៀ និង ហឺហ្សេហ្គោវីណា និងបញ្ជៀសសកម្មភាពបំបែកខ្លួន»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «សហរដ្ឋអាមេរិកសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញនៃប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា មិនផ្តល់សិទ្ធិក្នុងការបំបែកខ្លួនទេ ហើយនឹងចាត់វិធានការប្រសិនបើអ្នកណាម្នាក់ ព្យាយាមផ្លាស់ប្តូរធាតុជាមូលដ្ឋានរបស់ Dayton»៕