ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤

 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់នៅលើប្រទេសចិនរួញថយឡើងទៅលើ និងមានឥទ្ធិពល ខ្សោយលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប៖
* សីតុណ្ហភាពអប្បបរមាពី២៣-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់ មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖
* សីតុណ្ហភាពអប្បបរមាពី២១-២៥°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពី ទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មក ពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
* រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕