ជប៉ុន លុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ផ្ដាច់ជីវិតមនុស្ស ៨នាក់


(តូក្យូ)៖ យោងតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែមរា ឆ្នាំ២០២៤ បញ្ជាក់ថា​ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍ថាចំនួនអ្នកស្លាប់ បានកើនដល់ ៨នាក់ នៅក្នុងខេត្ត Ishikawa ប្រទេសជប៉ុន ក្រោយគ្រោះរញ្ជួយដី កម្រិតធ្ងន់ ៧.៦ រ៉ិចទ័រវាយប្រហារភាគកណ្ដាលនៃប្រទេស កាលពីថ្ងៃចន្ទ ទី១ ខែមករា ម្សិលមិញនេះ។

តាម NHK ក្នុងចំណោមជនរងគ្រោះទាំង៨ខាងលើ មានបុរសចំណាស់ម្នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ បន្ទាប់ពីត្រូវបានជួយសង្រ្គោះចេញពីផ្ទះមួយខ្នងដែល បានបាក់រលំ ដោយសារគ្រោះ រញ្ជួយដី។ ចំណែក មនុស្សរាប់សិបនាក់ផ្សេងទៀតដែលបានរងរបួស ត្រូវបានរាយការណ៍នៅក្នុង ខេត្ត shikawa, Niigata, Fukui, Toyama និងខេត្ត Gifu ខណៈក្នុងទីក្រុង Wajima នៃខេត្ត Ishikawa មានអគារជាងផ្ទះ និងហាងទំនិញជាង១០០ឆ្នាំត្រូវបានភ្លើងឆេះ បន្ទាប់ពីមាន ហេតុការ ណ៍គ្រោះរញ្ជួយដីកើតឡើង។ ទីក្រុង Wajima រងគ្រោះធ្ងន់ធ្ងរជាងគេពីគ្រោះរញ្ជួយដីនេះ៕