(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ ២០២៤ គឺ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ក្រុមមេបញ្ជាការរបស់លោកឱ្យប្រើ ប្រាស់កម្លាំងជាអតិបរមា ដើម្បីកម្ទេចកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រសិនបើប្រទេសទាំង២នេះ ហ៊ានបង្កជម្លោះយោធាមុន។
លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់ខាងលើ ក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មី ក្នុងជំនួបជាមួយ ក្រុមមេបញ្ជាការជាន់ខ្ពស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ និងត្រូវបានដក ស្រង់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ លោក គីម បានព្រមានដូច្នេះថា «ប្រសិនបើសត្រូវហ៊ានបង្កជម្លោះយោធា និងបង្ករឿងមុនដាក់ កូរ៉េខាងជើង កងទ័ពរបស់យើងត្រូវតែកម្ទេចពួកគេដោយ ប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ជាអតិបរមា ដោយមិនត្រូវមានការស្ទាក់ស្ទើរនោះទេ»៕