ក្រសួងមុខងារសាធារណៈ​ត្រៀមប្រកាសលទ្ធផល​ប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែល បានជាប់ជាស្ថាពរចំនួន ២៥០រូប ក្នុងស្រ្តី៩៤ រូប នៅថ្ងៃនេះ


(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រៀមប្រកាសលទ្ធផល​នៃប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែលបានជាប់ជាស្ថាពរចំនួន ២៥០រូប ក្នុងស្រ្តី៩៤ រូប​ បន្ទាប់ពីបញ្ចប់កំណែទាំងស្រុង និងមានការពិនិត្យសម្រេច ពីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសម្តែងការអបអរសាទរ ចំពោះបេក្ខជន ដែលបានជាប់ទាំង២៥០រូប និងជំរុញឱ្យខិតប្រឹងប្រែងបំពេញការងារនៅតាមដ្ឋានដែលខ្លួននឹងត្រូវទៅ ដើម្បីជួយដល់កសិករ។

បើតាមលោក ហ៊ុន ម៉ានី លទ្ធផលប្រឡងមានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់​ក្រសួងមុខ ងារសាធារណៈ និងមានបិទប្រកាសនៅសាលាភូមិន្ទរដ្ឋបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ ព្រមទាំងក្រសួងមុខងារសាធារណៈ​​។

សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានបេក្ខជនជាង៣ពាន់នាក់បានចូលរួមប្រកួតប្រជែង។ មន្រ្តីកសិកម្មទាំង២៥០នាក់ដែលបានជាប់ជាស្ថាពរនេះ នឹងត្រូវទៅបំពេញការងារនៅក្នុងខេត្ត ចំនួន១៧ ដែលនឹងត្រូវចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២៤៕