សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ជួបសម្តែងការគួរសម


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទ​អន្តរជាតិនៃបណ្តា គណបក្ស​នយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ លោក ជុង អ៉ីយ៉ុង ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ក្នុងជំនួបនោះ លោក ជុង អ៉ីយ៉ុង បានកោតសរសើរ និងជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី នឹងធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន៕