ចិន​ថាយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ឯកភាពគ្នាលើបទឈប់បាញ់បណ្ដោះ អាសន្ន

 (ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា ចិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាខ្លួនបានជួយ សម្របសម្រួលឱ្យមាន បទឈប់បាញ់បណ្ដោះអាសន្នមួយ នៅក្នុង ការវាយប្រយុទ្ធគ្នារវាងកងកម្លាំង របបសឹកមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធជាតិភាគតិច នៅតំបន់ភាគខាងជើងនៃប្រទេស មីយ៉ាន់ម៉ា ជាប់ព្រំដែនជាមួយចិន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឱ្យ ដឹងថាកិច្ចពិភាក្សាថ្មីៗនេះរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ក្រោមការ សម្របសម្រួលពីចិន បានឈានដល់ការសម្រេចបានការឯកភាពគ្នាជាច្រើន ក្នុងនោះរួមមានទាំង បទឈប់បាញ់បណ្ដោះអាសន្ន និងការរក្សាកិច្ចសន្ទនា។ លោកស្រី Mao Ning ក៏បានបញ្ជាក់បន្ថែម ដែរថាជម្លោះក្នុងតំបន់ភាគខាងជើងនៃប្រទេស មីយ៉ាន់ម៉ាកំពុងឆ្ពោះទៅរកការបន្ធូរបន្ថយភាពតាន តឹង ហើយនេះមិនផ្ដល់ផលចំណេញដល់តែភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយធានាផងដែរនូវសន្តិភាព និងភាពសុខសាន្តនៅតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា»។

សូមជម្រាបថា ចិន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះក៏បាននិយាយដែរថាកិច្ចចរចាសន្តិភាពមួយ ត្រូវបានធ្វើឡើង និងសម្រេចបានលទ្ធផលវិជ្ជមាន មួយចំនួន តែមិនបានលើកឡើងពីបទឈប់ បាញ់នោះទេ។ ចំណែក យោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ក៏មិនទាន់ ធ្វើអត្ថាធិប្បាយអ្វីនៅឡើយដែរ ពាក់ព័ន្ធនឹងបទឈប់បាញ់៕