(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ គឺ សេចក្តីព្រាងច្បាប់ថវិកាបណ្តោះអាសន្ន ដើម្បីផ្តល់ជំនួយសន្តិ សុខថ្មីក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែននិងអ៉ីសា្រអែល ត្រូវបានព្រឹទ្ធសភា អាមេរិករារាំងកាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈដែលសមាជិកបក្សសាធារណរដ្ឋ កំពុងជំរុញការទាម ទាររបស់ពួកគេលើវិធានការតឹងរ៉ឹង ដើម្បីគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍ នៅព្រំដែនសហរដ្ឋអាមេរិក ជាមួយម៉ិកស៉ិក។
ការបោះឆ្នោតទទួលបាន ៤៩សំលេងគាំទ្រ ទល់នឹង ៥១សំលេងប្រឆាំង ធ្វើឲ្យថវិកា ១១០.៥ពាន់ លានដុល្លាដែលត្រូវការសំលេងគាំទ្រ ៦០សំលេង ក្នុងចំណោមសមាជិកសភាទាំង ១០០រូប ដើម្បី ត្រួសត្រាយផ្លូវឆ្ពោះទៅចាប់ផ្តើមដំណើរការតស៊ូមតិនោះ បង្កជាការគំរាមកំហែងមួយ ដល់កិច្ចប្រឹង ប្រែងរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលចង់ជំរុញឱ្យមានការផ្តល់ជំនួយសន្តិសុខថ្មី នៅមុន ដំណាច់ឆ្នាំ ២០២៣។
សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ បានសម្តែងការព្រួយបារម្ភថា ការផ្តល់មូលនិធិរបស់សហរដ្ឋ អាមេរិកនឹងជួយដល់ «យុទ្ធសាស្ត្រយោធាអមនុស្សធម៌» របស់អ៉ីស្រាអែលនាពេលបច្ចុប្បន្នប្រឆាំង នឹងជនជាតិប៉ាឡេស្ទីន។ មេដឹកនាំសំលេងភាគច្រើន នៃព្រឹទ្ធសភា លោក Chuck Schumer ក៏បានកត់សម្គាល់ពីហានិភ័យ ប្រសិនបើអ៊ុយក្រែនចាញ់ ប៉ុន្តែបក្សសាធារណរដ្ឋថា វាជាករណី ចាំបាច់ដែលពួកគេត្រូវធ្វើ សម្រាប់គោលនយោបាយអន្តោប្រវេសន៍កាន់តែតឹងរ៉ឹង និងការគ្រប់គ្រង ព្រំដែនភាគខាងត្បូង៕