ចិនជំរុញឱ្យជប៉ុនបញ្ឈប់ការបំភ្លើសនូវវោហាសាស្ត្រ «ការគំរាមកំហែងរបស់ចិន» ហើយជៀសវាង រកលេសពង្រីកសកម្មភាពយោធា


(ប៉េកាំង)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន បញ្ឈប់ការបំផ្លើសនូវវោហាសាស្ត្រ «ការគំរាមកំហែងរបស់ចិន»  ហើយជៀសវាងការរកលេស សម្រាប់ការពង្រីកសកម្មភាពយោធារបស់ខ្លួន ដោយបានជំរុញឱ្យភាគី ជប៉ុនចាត់វិធានការជាក់ស្តែង ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងអាស៊ី និងសហគមន៍ អន្តរជាតិកាន់តែទូលំទូលាយ។

អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន មួយ នៅពេលដែលលោកត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗនេះ របស់មជ្ឈមណ្ឌល ស្រាវជ្រាវមួយ ដែលមានទំនាក់ទំនងជាមួយក្រសួងការពារជាតិជប៉ុន ដែលបានអះអាងថា ប្រទេស ចិនបានពង្រឹងសព្វាវុធរបស់ខ្លួន ហើយថាការប្រឈមមុខដាក់គ្នានាពេលអនាគតរវាងចិន រុស្ស៊ី និង សហរដ្ឋអាមេរិកនឹងកាន់តែខ្លាំងឡើង។ របាយការណ៍ក៏បានអះអាងដែរថា ភាគីជប៉ុនត្រូវពង្រឹង សមត្ថភាពការពាររបស់ខ្លួន ដើម្បីការពារប្រទេសចិនពីការផ្លាស់ប្តូរស្ថានភាព នៅទូទាំងច្រកសមុទ្រ តៃវ៉ាន់ផងដែរ។

ដោយ​កត់​សម្គាល់​ថា ចិន​ប្តេជ្ញា​ចំពោះ​មាគ៌ា​នៃ​ការ​អភិវឌ្ឍ​ដោយ​សន្តិវិធី ហើយ​បញ្ហា​របស់តៃវ៉ាន់ ​គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ ដែល​មិន​អាចមាន​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅបានឡើយ លោក Wang បាននិយាយថា របាយការណ៍ទាំងនោះ គឺជាការធ្វើអត្ថាធិប្បាយដោយមិនអើពើ លើកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសចិន ទំនើបកម្មយោធា និងទំនាក់ទំនងរបស់ចិនជាមួយប្រទេសដទៃទៀត ឡើយ។

លោក Wang បានសង្កត់ធ្ងន់ថា ដោយសារហេតុផលប្រវត្តិសាស្ត្រ សកម្មភាពយោធា និងសន្តិសុខ របស់ប្រទេសជប៉ុន តែងតែត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធពីប្រទេសជិតខាងអាស៊ី និងសហគមន៍ អន្តរជាតិ។ លោកបានបន្ថែមថា ការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជប៉ុន និងការស្វែងរកការអភិវឌ្ឍន៍អាវុធវាយលុកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កឱ្យមានការព្រួយបារម្ភ យ៉ាងខ្លាំង ក្នុងចំណោមប្រទេសជិតខាង និងសហគមន៍អន្តរជាតិ៕