(មូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ ២០២៣ បានអោយដឹងថា ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះបានចោទប្រកាន់លោកខាងលិចថាកំពុងគាំទ្រអំពើ ប្រល័យពូជសាសន៍ប្រព្រឹត្តដោយអ៉ីស្រា អែល ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។
លោក រ៉ៃស៊ី ធ្វើការកត់សម្គាល់បែបនេះនៅក្នុងជំនួបជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងមូស្គូ ហើយដែលជំនួបផ្តោតលើ តំបន់មជ្ឈិមបូព៌ានេះដែរ កើតមានឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន បិទបញ្ចប់ដំណើរទស្សនកិច្ចនៅឯប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសា អូឌីត ជាទីដែលលោកបានពិភាក្សាពីសង្រ្គាមនៅហ្កាហ្សា អ៊ុយក្រែន និងតម្លៃប្រេងជាមួយមេដឹកនាំ នៃប្រទេសអារ៉ាប់ទាំង២។
ទាំងលោក ពូទីន និងលោក រ៉ៃស៊ី មិនបានលើកឡើងឡើយពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ យោធារវាងរុស្ស៉ី និងអ៉ីរ៉ង់ ដែលជាប្រភពនៃ ក្ដីកង្វល់មួយរបស់សហរដ្ឋអាមេរិកដែលបានចោទ អ៉ីរ៉ង់ថាកំពុងផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ីប្រើក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ តាមលោក ពូទីន វាពិត ជាមានសារៈសំខាន់បំផុតក្នុងការពិភាក្សាពីស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺដែន ដីប៉ាឡេស្ទីន។
ចំណែក លោក រ៉ៃស៊ី វិញតាមរយៈអ្នកបកប្រែ បានប្រាប់លោក ពូទីនថាអ្វីដែលកំពុងកើតឡើងក្នុង ដែនដីប៉ាឡេស្ទីន និងតំបន់ហ្កាហ្សា ជាការពិតណាស់ជាអំពើប្រល័យពូជសាសន៍ និងជាឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ គាំទ្រដោយសហរដ្ឋអាមេរិក និងលោកខាងលិច៕