ធនាគារកណ្តាលមីយ៉ាន់ម៉ា បោះបង់គោលនយោបាយកំណត់អត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស


(ណៃពិដោ)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃពុធថា ធនាគារកណ្តាលមីយ៉ាន់ម៉ានឹងលែងកំណត់អត្រាប្តូរប្រាក់ សម្រាប់ រូបិយប័ណ្ណបរទេសទៀតហើយ ហើយនឹងអនុញ្ញាតឱ្យធនាគារ និងក្រុមហ៊ុនប្តូររូបិយប័ណ្ណ សម្រេច ចិត្តលើអត្រាការប្រាក់ដោយខ្លួនឯង ដែលជាការបន្ធូរបន្ថយដ៏កម្រលើការគ្រប់គ្រងអត្រាប្តូរប្រាក់ បរទេសដ៏តឹងតែងរបស់ខ្លួន។

កន្លងមកខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ស្ថិតក្នុងសភាពទ្រុឌទ្រោម បន្ទាប់ពីរដ្ឋ ប្រហារឆ្នាំ២០២១ ហើយទុនបម្រុងរូបិយប័ណ្ណបរទេស ស្ថិតនៅក្រោមសម្ពាធ អាជ្ញាធរបានដាក់ ចេញនូវវិធានការមួយចំនួន ដើម្បីបង្រ្កាបតម្រូវការរូបិយប័ណ្ណបរទេស ខណៈពេលដែលមានការ បង្ក្រាបលើការជួញដូររូបិយប័ណ្ណបរទេសនៅទីផ្សារងងឹត និងដកហូតអាជ្ញាប័ណ្ណប្តូរប្រាក់ជាង ១៤០ ទីតាំងនៅឆ្នាំនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេចក្ដីរាយការណ៍នេះមិនបានផ្តល់ហេតុផល សម្រាប់ ការសម្រេចចិត្តរបស់ធនាគារកណ្តាល ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារនេះទេ ហើយធនាគារ កណ្តាលក៏មិនប្រកាសការសម្រេចចិត្ត អំពីការផ្លាស់ប្តូរគោលនយោបាយនេះ នៅលើគេហទំព័ររបស់ ខ្លួនផងដែរ។

ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាធនាគារកណ្តាលបានងាកចេញពីប្រព័ន្ធអត្រាប្តូរប្រាក់តាមទីផ្សារ ដែលមានការគ្រប់គ្រង ហើយងាកទៅរកការពឹងផ្អែកលើការគ្រប់គ្រងរដ្ឋបាល រួមទាំងការទាមទារ ឱ្យក្រុមហ៊ុនប្តូររូបិយប័ណ្ណបរទេស ទៅជារូបិយប័ណ្ណក្នុងស្រុក និងរាយការណ៍អំពីការជួញដូរ រូបិយប័ណ្ណ។

ក្រុមហ៊ុននាំចេញមួយចំនួនត្រូវបានតម្រូវឱ្យប្តូរប្រាក់ចំណូលពីប្រាក់ដុល្លារទៅជាប្រាក់ក្យាតមីយ៉ាន់ម៉ាក្នុងអត្រាប្តូរប្រាក់ផ្លូវការដែលកំណត់ដោយធនាគារកណ្តាល ដែលកាលពីខែសីហាបានបញ្ជា ឱ្យក្រសួង និងរដ្ឋាភិបាលមូលដ្ឋានមិនឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេសសម្រាប់ប្រតិបត្តិការក្នុងស្រុក ដើម្បីបន្ធូរបន្ថយសម្ពាធលើប្រាក់ដុល្លារ។

លោក Sean Turnell សេដ្ឋវិទូជនជាតិអូស្ត្រាលី ដែលជាទីប្រឹក្សារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាមុន ពេលមានរដ្ឋប្រហារនិងត្រូវបានចាប់ដាក់គុកជាមួយនឹងថ្នាក់ដឹកនាំកំពូលមួយចំនួនត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌នាបរ៉យទ័រថា ការផ្លាស់ប្តូររបស់ធនាគារកណ្តាលគឺជាសញ្ញាមួយដែល បង្ហាញថា របបយោធាកំពុងមានបញ្ហា។

លោក Turnell បានបង្ហោះនៅលើ Facebook ថា៖ «របបយោធារបស់មីយ៉ាន់ម៉ា ស្រាប់តែបោះ បង់ចោលអត្រាប្តូរប្រាក់ថេរភ្លាមៗ ដែលពួកគេបានព្យាយាមរក្សាទុកចាប់តាំងពីរដ្ឋប្រហារ»។ លោកបានបន្ថែមថា៖ «ចំពោះខ្ញុំ ពួកគេមិនអាចផ្គត់ផ្គង់រូបិយប័ណ្ណបរទេសបានទៀតទេ សូម្បីតែ អ្នកផ្គត់ផ្គង់ផ្ទាល់របស់ពួកគេ (ឧទាហរណ៍ ប្រេងឥន្ធនៈ) ក៏ត្រូវការដែរ»