(ហ្សាការតា)៖ យោងតាមមន្ត្រីម្នាក់ជាមួយទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះបានឱ្យដឹងនៅ រសៀលថ្ងៃទី០៥ ខែឆ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងនៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២២ នាក់ហើយ បន្ទាប់ពីសាកសពចំនួន ៩ នាក់ទៀតត្រូវបានរកឃើញអ្នកជួយសង្គ្រោះរាប់រយនាក់បាន ធ្វើការជាច្រើនថ្ងៃ ដើម្បីស្វែងរកអ្នកឡើងភ្នំដែលបាត់ខ្លួនចំនួន ១០នាក់ កាលពីថ្ងៃអង្គារ ក្រោយ ហេតុការណ៍បន្ទុះភ្នំភ្លើងមួយ ខណៈទីភ្នាក់ងារជួយសង្គ្រោះក្នុងតំបន់បានប្រកាសថា ពួកគេភាគ ច្រើនត្រូវបានរកឃើញដែលនាំឱ្យប្រតិបត្តិការស្វែងរករយៈពេលជាច្រើនថ្ងៃកាន់តែខិតជិតដល់ទីបញ្ចប់។
លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះនៅរដ្ឋ Padang បានប្រាប់ AFP យ៉ាងដូច្នេះថា «ជនរងគ្រោះ ៩ នាក់ក្នុងចំណោម ១០ នាក់ដែលបាត់ខ្លួនត្រូវបានរកឃើញបាន ស្លាប់នៅរសៀលនេះ ហើយសាកសកទាំងនោះកំពុងត្រូវដឹកចុះពីភ្នំដែលត្រូវការរយៈពេលច្រើនថ្ងៃ។ មានជនរងគ្រោះម្នាក់ទៀតនៅសេសសល់ ដែលកំពុងស្ថិតក្នុងប្រតិបត្តិការស្វែងរកនៅឡើយ»។
គួរបញ្ជាក់ថា ភ្នំភ្លើង Marapi គឺជាភ្នំភ្លើងសកម្មបំផុតនៅលើកោះស៊ូម៉ាត្រា ខណៈប្រទេសឥណ្ឌូ ណេស៉ី មានភ្នំភ្លើងសកម្មបំផុតសរុបជិត១៣០។ ភ្នំភ្លើងនេះបានផ្ទុះជះផេះនិងផ្សែង ខ្ពស់ឡើងទៅ លើផ្ទៃអាកាសកម្ពស់ប្រហែល ៣,០០០ម៉ែត្រ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ហើយសាកសព មនុស្ស១១នាក់ដំបូង ត្រូវបានរកឃើញកាលពីថ្ងៃចន្ទសប្តាហ៍នេះ៕