ពលរដ្ឋស្នើសុំអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ជួយចាត់វិធានការដ៏មុឺងម៉ាត់ទៅលើម្ចាស់ចិញ្ចឹមសត្វក្របី ដែលបង្កគ្រោះថ្នាក់ដល់មនុស្សជាបន្តបន្ទាប់

កោះកុង ÷ គ្រួសារជនស្នើរសុំអាជ្ញាធរ និងជំនាញពាក់ព័ន្ធមេត្តាពន្លឺនការស្វែងរកម្ចាស់សត្វក្របីដែលវ័ធកូនគាត់ពេលកំពុងបើកបរតាមដងផ្លូវនៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃ ទី ២១ ខែ វិច្ឆិកាឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្មាច់មាន ជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ ភូមិន្ទ បណ្តាលអោយរងរបួសធ្ងន់ រហូតសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។

តាមការលើកឡើងពីជនរងគ្រោះ ឈ្មោះ ជន សុភីរស្មីវណ្ណ អាយុ ១៥ឆ្នាំ ថ្នាក់ទី ១១- ចូល១២ ជាសិស្ស សាលាវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង បានជូនមិត្តភ័កខ្លួនពីរនាក់ទៅព្យាបាលត្រចៀកនៅមន្ទីរពេទ្យ ក្រោយពិនិត្យរួចក៏ជូនមិត្តភ័កត្រឡប់មកវិញ ខណៈកំពុងបើកបរដឹងមិត្តភក្តពីរនាក់ទៀត នៅពេលមកដល់ចំណុចកើតហេតុ ក៏វ៉ាក់អ៊ឺជាមួយសត្វក្របីដែលដើរចេញពីព្រៃ ហើយក៏ត្រូវក្របីវ័ធ បណ្តាលអោយរងរបួសធ្ងន់ និងមិត្តភក្តម្នាក់ទៀតរងរបួសស្រាល ។

លោកស្រី ពេជ្រ គឹមលី ដែលត្រូវជាម្តាយជនរងគ្រោះ បានស្នើរដល់ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចមេត្តពន្លឺនការដោះស្រាយ និងស្វែងរកមុខម្ចាស់សត្វក្របីមកទទួលខុសត្រូវលើករណីនេះផង ព្រោះការចិញ្ចឹមសត្វ ក៏ដើម្បីស្វែងរកផល ប្រយោជន៍ផ្ទាល់ខ្លួនដែរ តែបែជាមកបង្កអោយមានបញ្ហាដល់ដទៃ ហេតុនេះគួរណាស់ចេញមុខមកធ្វើការដោះស្រាយ ។

ជុំវិញបញ្ហាខាងលើ លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ បានបញ្ជាក់ថា លោកស្រីបានចាត់កម្លាំងប៉ុស្តិចុះធ្វើការស្រាវជ្រាវស្វែងរកម្ចាស់សត្វក្របីរួចហើយ ។

ចំពោះ លោក ប្រាក់ វិចិត្ត អភិបាលក្រុងខេមរភូមិន្ទ បានអោយដឹងថា លោកនៅពុំទាន់បានទទួលពត៍មានជាក់លាក់នៅ ឡើយទេ ចាំលោកសួរទៅខាងប៉ុស្តិរដ្ឋ បាលសិន ហើយកន្លងមកខាងអាជ្ញាធរក្រុង ក៏បានធ្វើការណែនាំទៅតាមបណ្តាសង្កាត់នានា អោយពិនិត្យ និងណែនាំទៅដល់អ្នកចិញ្ចឹមសត្វទាំងអស់ផងដែរ ហើយលោកក៏បានស្នើរសុំទៅដល់ថ្នាក់ខេត្ត និងសាមីមន្ទីរពាក់ព័ន្ធ ដើម្បីធ្វើការកំណត់អោយបានជាក់លាក់ទៅលើសត្វចិញ្ចឹមផងដែរ ។

គួររំលឹកថា ករណីគ្រោះថ្នាក់ដោយសារសត្វក្របី បានកើតឡើងជាញឹមញាប់នៅតាមបណ្តាក្រុង/ស្រុកនានាទូទាំងខេត្តកោះកុង រហូតបង្កអោយមានអ្នកស្លាប់ និងរបួសជាបន្តបន្ទាប់ តែម្ចាស់ចិញ្ចឹមសត្វហាក់ពុំដែលចេញមុខមកទទួលខុសត្រូវចំពោះសត្វចិញ្ចឹមរបស់ខ្លួនទាល់តែសោះ ៕ ដោយ សេន ពិសិដ្ឋ