សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើង៤ចំណុច ពាក់ព័ន្ធការវិវត្តនៃបរិការណ៍សកល ដើម្បីបំផុស គំនិត សម្រាប់ការពិភាក្សា ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងនូវការសង្កេត ចំនួន៤ ពាក់ព័ន្ធនឹងការវិវត្តនៃបរិការណ៍សកល ដើម្បីជាការចូលរួមបំផុសគំនិត សម្រាប់ការពិភាក្សា ក្នុង សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣។

ពេលអញ្ជើញបើកសន្និសីទនេះ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានថ្លែងថា ដើម្បីជាការចូលរួមបំផុសគំនិត សម្រាប់ការពិភាក្សា សម្តេចសូមលើកនូវការសង្កេតមួយចំនួនពាក់ព័ន្ធ នឹងការវិវត្តនៃបរិការណ៍សកល ដូចខាងក្រោម៖

* ទី១)៖ ការប្រែប្រួលដ៏ជ្រាលជ្រៅមួយ នៃការផ្លាស់ប្ដូរពីនិម្មាបនកម្មសេដ្ឋកិច្ច និងអភិបាលកិច្ច អន្តរជាតិលក្ខណៈឯកប៉ូល ទៅរកប្រព័ន្ធពហុប៉ូលដែលកំពុងលេចចេញជារូបរាងបណ្តើរៗ

* ទី២)៖ ការចាប់ផ្តើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋ កិច្ចនៅពេលដែលប្រទេសក្នុងតំបន់កាន់តែរីកចម្រើនឡើង និងសមាហរណកម្មកាន់ត ស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ចធំៗសម្រេចបានកំណើនទាប

* ទី៣)៖ ការរីកចម្រើនផ្នែកជីឌីថលបន្តមានសន្ទុះខ្ពស់ ជាពិសេសបញ្ញាសិប្បនិម្មិត ដែលបើក លទ្ធភាពក្នុងការជំរុញផលិតភាពឱ្យមានសន្ទុះខ្ពស់ឡើង និងអាចកាត់បន្ថយរយៈពេលនៃការរៀន សូត្រ ព្រមទាំងអាចពង្រាយបានទូលាយក្នុងរយៈពេលខ្លី និង

* ទី៤)៖ ប្រភពហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ ក្នុងបរិការណ៍នៃការរឹតបន្តឹងគោលនយោ បាយរូបិយវត្ថុ ជាពិសេសសម្រាប់ប្រទេសមានចំណូលមធ្យម, មានទំហំមិនគ្រប់គ្រាន់ និង មិន មានការសម្របសម្រួលល្អរវាងតួអង្គទាំងអស់ ទាំងពហុភាគី ទ្វេភាគី និងវិស័យឯកជន។

បើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី សម្រាប់សន្និសីទនេះ សម្តេចមានចំណាប់អារម្មណ៍ជាខ្លាំង លើកិច្ចពិភាក្សាទាំងបីវគ្គ ដែលសុទ្ធតែជាប្រធានបទមានសារៈសំខាន់ ជាពិសេសផ្នែកគោល នយោបាយ សម្រាប់កម្ពុជាអាចត្រៀមខ្លួនឱ្យបានល្អ និងគ្រប់គ្រាន់ ដើម្បីសម្រេចបង្គោលចរ ឆ្នាំ២០៣០ និងឆ្នាំបន្ត- បន្ទាប់ ខាងមុខទៀត។ សម្តេចថ្លែងថា សេដ្ឋកិច្ចកម្ពុជា គឺជាសេដ្ឋកិច្ចបើក ចំហរ ដូច្នេះការផ្លាស់ប្តូរជាវិជ្ជមាន និងអវិជ្ជមានពីកត្តាខាងក្រៅនឹងជះឥទ្ធិពលដោយផ្ទាល់ និងប្រ យោលមក លើសក្តានុពលកំណើនកម្ពុជារយៈពេលមធ្យម-វែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសន្និសីទនេះ គឺជាវេទិកានៃការផ្តោះប្តូរយោបល់ ត្រង់ទៅ ត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ អនុវត្ត និងទទួលខុសត្រូវរួមគ្នាលើ ជោគវាស នារបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចក៏ចង់ឃើញផងដែរថា លទ្ធផលនៃការសិក្សារបស់ វិទ្យា បណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នាពេលបន្តបន្ទាប់ នឹងមិនគ្រាន់ តែជាការសិក្សាស្រាវជ្រាវបង្កើនការយល់ដឹង ប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍនានា ក៏ដូចជា វិធានការគោលនយោបាយដើម្បីដំណោះស្រាយ បញ្ហាប្រឈមទាំងឡាយដែលកំពុងកើតមាន និងនាពេលបន្តបន្ទាប់ រួមទាំងបញ្ហាប្រឈមនៅពេល ដែលកម្ពុជាឆ្លងផុតពីឋានៈជាប្រទេសដែល មានការអភិវឌ្ឍតិចតួច នាឆ្នាំ២០២៧ ខាងមុខ, ការពង្រឹង និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និង ការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេច ចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា៕