កោះកុង÷ ថ្នាក់ដឹកនាំខេត្តកោះកុង នឹងមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បាទអញ្ជើញចូលរួមរាប់បាតព្រះសង្ឃក្នុងពិធីបុណ្យអស្សុជបូជា
នៅវត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ)
នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ក្រោមអធិបតី ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីរំលឹកដល់ អភិលក្ខិតកាលទានបីយ៉ាង គឺទ្រុងធ្វើចតុរង្គសន្តិបាត សម្តែងឱវាទបាតិមោក្ខ ទ្រង់ដាក់អាយុសង្ខារ។
សូមរំលឹកថា: បុណ្យអស្សជបូជា គឺជាពិធីបុណ្យមិនអាចអាក់ខានបាន គ្រប់បណ្ដាវត្ត នៅទូទាំងប្រទេសកម្ពុជា
ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនថានៅប្រទេសកម្ពុជានោះទេ គ្រប់បណ្ដាប្រទេស ដែលកាន់សាសនាព្រះពុទ្ធ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅពេលរាល់ដល់ថ្ងៃ ១៥កើត ខែអស្សុជ ជាថ្ងៃអស្សយុជនក្ខត្តឬក្ស ជាថ្ងៃអស្សយុជបូជា និងជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ទ្រង់សម្ដែងយមកបាដិហារ្យ លោកឱ្យឈ្មោះថា ទេវោរោហណយមកបាដិហារ្យ ដែលមានតែម្តងគត់របស់ព្រះសម្មា-សម្ពុទ្ធ បរមគ្រូនៃយើង។
សូមបញ្ជាក់ថា បុណ្យអស្សុជបូជានេះ គឺ
ជាពិធីបុណ្យចេញព្រះវស្សា គឺជាថ្ងៃបរិវារណាចេញព្រះវស្សារបស់ព្រះភិក្ខុសង្ស បន្ទាប់ពីចូលកាន់ព្រះវស្សាអស់រយៈពេល ៣ ខែកន្លងមក។ ហើយពិធីបុណ្យនេះបានប្រារព្ធធ្វើនៅវត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) នៅថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦ ៧ ត្រូវនឹងថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ ដោយមាននិមន្តព្រះសង្ឃរាប់បាត្រ និងរៀបចំតុបតែងជាផែនៗ ដល់យុវជន យុវនារី កុមារា កុមារី យុវតី រួមមាន÷ ផែន ទេវតា ទេពធីតា ទេពអក្សរ អមនៅផ្កាដ៏ក្រអូប និងផែនយមបាល យមរាជ នរកប្រេត ប្រោសព្រុំដើម្បីសេចក្តីសុខ សេចក្តីចម្រើន ដល់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ៕ ដោយសេន ពិសិដ្ឋ