ប្រធានាធិបតីតួកគី លោក Erdogan លុបចោលផែនការទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល

(អ៊ីស្តង់ប៊ុល)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានអោយដឹងថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាស នៅថ្ងៃពុធ (ទី២៥ ខែតុលា) ​នេះថា លោកបានលុបចោលផែនការទៅបំពេញទស្សនកិច្ចនៅ អ៊ីស្រាអែល ដោយសារសង្គ្រាម «អមនុស្សធម៌» របស់ប្រទេសនេះ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ហាម៉ាសនៅតំបន់ហ្គាហ្សា។

លោក Erdogan បានប្រាប់តំណាងគណបក្សកាន់អំណាចនៅក្នុងសភាយ៉ាងដូច្នេះថា «យើងមាន គម្រោងទៅអ៊ីស្រាអែល ប៉ុន្តែវាត្រូវបានលុបចោល»។

ទំនាក់ទំនងរបស់ទីក្រុងអង់ការ៉ាជាមួយអ៊ីស្រាអែលត្រូវបានជាប់គាំងដោយសារតែការវាយឆ្មក់របស់អ៊ីស្រាអែលលើកប៉ាល់តួកគី​ដែលដឹកជំនួយទៅកាន់តំបន់ហ្គាហ្សាដែលបានសម្លាប់ជនស៊ីវិល ១០ នាក់កាលពីឆ្នាំ ២០១០ ។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កកាលពីខែមុន លោក Erdogan បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយបាន បង្ហាញពីភាពប្រសើរឡើងនៃទំនាក់ទំនងទ្វេរភាគី ជាមួយការសម្រេចចិត្ត ក្នុងការតែងតាំងឯកអគ្គ រដ្ឋទូតឡើងវិញ។

នៅថ្ងៃដំបូងនៃសង្រ្គាម លោក Erdogan បានបញ្ចេញសម្លេងប្រតិកម្មដោយឈរនៅកណ្តាល ដោយ ថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិល និងជំរុញឱ្យអ៊ីស្រាអែលឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែលោកបានបញ្ចេញមតិខ្លាំងៗលើអ៊ីស្រាអែល បន្ទាប់ពីការបំផ្ទុះដ៏សាហាវមនៅមន្ទីរពេទ្យមួយ ក្នុងហ្គាហ្សាកាលពីសប្តាហ៍មុន ដែលនាំឱ្យមានការតវ៉ាដ៏ធំ និងខឹងសម្បារនៅទូទាំងពិភពមូស្លីម។

កាលពីថ្ងៃអង្គារ លោកបានចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលសហរដ្ឋ អាមេរិក អង់គ្លេស និងបារាំងមានអាសនៈអចិន្ត្រៃយ៍ ពីការឱនក្បាលចំពោះ «របបអ៊ីស្រាអែល»