(ជប៉ុន)៖ នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើបាឋកថា នៅសាកលវិទ្យាល័យក្យូតូ ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន និងទស្សនៈវិស័យពេលអនាគត។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន ក៏បានជួបជាមួយ សាកលវិទ្យាធិការ បណ្ឌិត Minato Nagahiro ដើម្បីផ្លាស់ប្តូរទស្សនៈធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បន្ថែម ទៀត ជាពិសេស ក្នុងវិស័យសិក្សាធិការ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕