IMF អបអរក្រសួងបរិស្ថានលើការងារអាទិភាព និងរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលនាំឱ្យកើនឡើងកម្តៅផែនដី


(ភ្នំពេញ)៖ លោក Davide Furceri ប្រធានបេសកកម្ម IMF ប្រចាំកម្ពុជា បានថ្លែងអបអរចំពោះ ភាពជោគជ័យលើការងារអាទិភាពទី១របស់ក្រសួងបរិស្ថាន ដែលទទួលបានការគាំទ្រពីសិស្សានុ សិស្សប្រមាណជិត ២លាននាក់ ក្នុងការរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ការអបអរនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជូនលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ IMF និង សហការី ហើយបានគូស បញ្ជាក់បន្ថែមអំពីការគាំទ្រលើយុទ្ធសាស្រ្តចក្រា ដែលក្រសួងនឹងដាក់ចេញ ដើម្បីជំរុញការងារ អាទិភាពក្នុងជំហានបន្ទាប់ ដោយផ្តោតជាសំខាន់ទៅលើភាពស្អាត ភាពបៃតង ដោយចីរភាព ។

ឆ្លើយតបនឹងការថ្លែងឡើងរបស់ឯកឧត្តម រដ្ឋមន្រ្តី, លោក Davide Furceri ប្រធានបេសកកម្ម IMF ប្រចាំកម្ពុជាបានគាំទ្រ និងរួមចំណែកក្នុងវិស័យបរិស្ថានតាមរយៈកិច្ចសហប្រតិបត្តិការបន្ត ដើម្បីការ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីប្រភពបញ្ចេញដោយសកម្មភាពរបស់មនុស្ស និងបង្កើន អាងស្រូបឧស្ម័នផ្ទះកញ្ចក់។

គួររម្លឹកជូនថា ក្រសួងបរិស្ថានក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ហើយយុទ្ធសាស្រ្ត ស្នូលនេះ ផ្តោតលើមុំសំខាន់៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឆ្លើយតបនឹងបញ្ហាសកល ការប្រែប្រួលអាកាសធាតុ។

លើសពីនេះ ក្រសួងបរិស្ថានបានប្តេជ្ញាថា នឹងដាំដើមឈើយ៉ាងតិច១លានដើម ក្នុងមួយឆ្នាំ ដើម្បី ពង្រីកគម្របព្រៃឈើឱ្យបានជាង៦០% និងរក្សាបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បង្កើនប្រាក់ ចំណូលបន្ថែមដល់ប្រជាសហគមន៍ឆ្ពោះទៅការអភិវឌ្ឍដោយចីរភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕