(វ៉ាស៉ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ បានអោយដឹងថា សហរដ្ឋអាមេរិក និងរុស្ស៉ីស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលជំរុញឲ្យមានការផ្អាកការប្រយុទ្ធគ្នា ឬបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេ ស្ទីន ដើម្បីបន្តនាំយកជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា។
ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន និងព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយបានយល់ ស្របគ្នាខាងផ្នែកការទូត «ដើម្បីរក្សាស្ថិរភាពនៅទូទាំងតំបន់ និងការពារ ជម្លោះកុំឲ្យរីករាលដាល កាន់តែធំ»។
សហរដ្ឋអាមេរិក បានណែនាំអ៉ីស្រាអែលឲ្យបញ្ឈប់ផែនការធ្វើសង្រ្គាមជើងគោក ហើយព្យាយាម សម្រុះសម្រួលឲ្យមានការដោះលែងចំណាប់ខ្មាំងជាង ២០០នាក់ដែលត្រូវចាប់ឃុំខ្លួននៅក្នុងតំបន់ ហ្គាហ្សា។ នៅឯអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងរុស្ស៉ី បានដាក់ផែនការនាំយកជំនួយ មនុស្សធម៌សម្រាប់ជនស៉ីវិលប៉ាឡេស្ទីន ដោយទីក្រុងវ៉ាស៊ីនតោន អំពាវនាវឲ្យផ្អាកការប្រយុទ្ធគ្នា ចំណែករុស្ស៊ីចង់បានបទឈប់បាញ់មនុស្សធម៌៕