(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Gen. Nirute Ketusiri ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យា ល័យរាជផាត់ឧបុនរាជនី ប្រទេសថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ Gen. Nirute Ketusiri ប្រធានក្រុមប្រឹក្សាភិបាលសាកល វិទ្យាល័យ បានកោតសរសើរកូនខ្មែរដែលជានិស្សិតដែលបានទៅបន្តការសិក្សានៅប្រទេសថៃ មានភាពឆ្លាតវៃ និងរៀនពូកែ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ប្រទេសថៃ ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អលើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយលោកបានសំដែងនូវអំណរគុណដល់សកលវិទ្យាល័យ ដែលបានផ្តល់នូវអាហារូបករណ៍ មកឱ្យមន្ត្រីក្រសួងព័ត៌មាន និងកូនចៅ របស់ថ្នាក់ដឹកនាំមន្រ្តីក្រសួងព័ត៌មាន។
តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ឯកឧត្តម នេត្រ ភក្ត្រា បានស្នើដល់សាកលវិទ្យាល័យ រាជផាត់ឧបុនរាជនី ប្រទេសថៃ ឱ្យពង្រីកការផ្តល់អាហារូបករណ៍ទៅឱ្យដល់អ្នកសារព័ត៌មាន បន្ថែមទៀត ក្រៅពីក្របខណ្ឌក្រសួងព័ត៌មាន។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ Gen. Nirute Ketusiri បានឯកភាពគាំទ្រ នឹងជួយបណ្តុះ បណ្តាលធនធានមនុស្សបន្ថែមទៀត ដល់អ្នកសារព័ត៌មានកម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តី បានគួរបញ្ជាក់ដែរថា ធនធានមនុស្សគឺដើរតូនាទីសំខាន់ ហើយរាជរដ្ឋាភិបាល ក៏បានផ្ដោតជាសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស ហើយសម្រាប់ក្រសួងព័ត៌មាន ក្នុងអាណត្តិ ទី៧នេះ នឹងធ្វើអោយវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាព ដើរតូនាទីសំខាន់ជាសំលេងរបស់ កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតូនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន ទៅពិភពលោក។ ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សម្ភារៈ សម្រាប់ បម្រើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាព របស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម។ ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាន នោះទេគឺ សម្រាប់អ្នកសារព័ត៌មានជារួម ក៏ត្រូវធ្វើទំនើបកម្មផងដែរ ដោយក្រសួងបានដាក់ឱ្យដំណើរការឡើង វិញនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នក សារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមាន គុណភាព។
ដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានទទួលជួបពិភាក្សា ការងារជាមួយលោកស្រី Liao Li ឡាយ លី អនុប្រធានក្រុមការងារបណ្តាញផ្សព្វផ្សាយចិន CMG ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក ដែលមានទីតាំងប្រចាំនៅទីក្រុងហុងកុង ប្រទេសចិន ដោយក្នុងកិច្ច ពិភាក្សាផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន ជាមួយប្រពន្ធ័ផ្សព្វផ្សាយរបស់ ចិន គឺមានប្រព័ន្ធផ្សាយធំៗ ដូចជា CCTV, CGTN, CMG រួមទាំងប្រពន្ធ័ផ្សព្វផ្សាយជាច្រើនទៀត ដើម្បីពង្រឹងការសហលើការផ្លាស់ប្តូរនូវការផ្សព្វផ្សាយព័ត៌មាន។
ឯកឧត្តម រដ្ឋមន្រ្តីបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយចិន ជួយផ្សព្វផ្សាយនូវព័ត៌មានពិតអំពីកម្ពុជា ទៅដល់ ប្រជាជនចិន និងអ្នកដែលចេះនិយាយភាសាចិន ដើម្បីឱ្យបានស្គាល់ប្រទេសកម្ពុជា ហើយសូម អញ្ជើញមកធ្វើទស្សនកិច្ចទេសចរណ៍នៅកម្ពុជា ព្រោះសម្បូរទៅដោយ ប្រាង្គប្រាសាទ ដែលជា បេតិកភ័ណពិភពលោក ធនធានធម្មជាតិផ្សេងៗជាច្រើន ជាពិសេសគឺការផ្សព្វផ្សាយអំពីប្រពៃណី ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន ដើម្បីបានស្គាល់គ្នាកាន់តែ ច្បាស់ និងជិតស្និត ហើយងាយស្រួលក្នុងការធ្វើសមាហរណកម្ម និងការរស់នៅជាមួយគ្នាប្រកប ដោយភាពសប្បាយរីករាយ។
តាមការបញ្ជាក់របស់ លោកស្រី Liao Li បានឱ្យដឹងថា ក្រុមការងារបណ្តាញផ្សព្វផ្សាយចិន CMG ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក ដែលមានទីតាំងប្រចាំនៅទីក្រុងហុងកុង ប្រទេសចិន បានធ្វើទស្សនកិច្ច នៅស្ថានីយ៍ទូរទស្សនជាតិកម្ពុជា ទ.ទ.ក និងជួបសំដែងការគួរសមជមួយ អគ្គនាយក កាលពីថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២៣។
គោលបំណងនៃទស្សន:កិច្ចនាឱកាសនេះ ចង់ធ្វើកិច្ចសហប្រតិបត្តការ ផ្តល់នូវរឿង ភាគ គំនូជីវចល ភាពយន្តឯកសារ ភាពយន្តភាគបុរណសម័យ ដល់ ទទក -ជួយរៀបចំព័ត៌មានក្នុងស្រុកផ្សាយ ជាភាសាចិន និងជួយបណ្តុះបណ្តាល មន្រ្តី ទទក អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផលិតកម្មវិធី និងកិច្ចសហការអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយពី អាណាឡូក ទៅឌីជីថល។ ជាមួយនេះ ផ្តល់ប្រភព ព័ត៌មានអន្តរជាតិ ជាភាសារអង់គ្លេសតាមរយ: (China Global Television Network) CGTN អាចបកប្រែជាភាសាខ្មែរផ្សាយបាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអនុញ្ញាតឱ្យឧត្តមសេនីយ៍ NIRUTE KETUSIRI ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ Ubon Ratchathani Rajabhat នៃព្រះរាជាណា ចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ការលើវិស័យអប់រំ និងបណ្តុះបណ្តាល នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ៕