អ៊ីស្រាអែល បើកការវាយឆ្មក់តាមផ្លូវគោកមានកំណត់លើតំបន់ហ្គាហ្សា ខណៈកងកម្លាំងកំពុង ប្រមូលម្តុំតាមព្រំដែនសម្រាប់ការវាយលុកពេញលេញ

(ហ្សេរុយសាឡឹម)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទ (២៣ តុលា) ថា កង កម្លាំងជើង គោករបស់ខ្លួន បានបើកការវាយឆ្មក់មានកំណត់លើតំបន់ហ្គាហ្សាស្ទ្រីប និងបានបង្កើន ការវាយ ប្រហារតាមអាកាស ប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ខណៈភាគីទាំងសងខាង កំពុងត្រៀម ខ្លួនសម្រាប់ដំណាក់កាលបន្ទាប់នៃ សង្គ្រាមដែលកើនឡើង។

ចលនាហាម៉ាស់ប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមយុទ្ធជនរបស់ខ្លួនបានប៉ះទង្គិច ជាមួយកម្លាំងពាសដែក ដែលបានជ្រៀតចូលតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង និងបានបំផ្លាញ សម្ភារៈយោធាអ៊ីស្រាអែលមួយចំនួន មុនពេលត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។ ទោះជាយ៉ាងណា មិន​មាន​ការ​អត្ថាធិប្បាយ​ពី​អ៊ីស្រាអែល​លើ​ការ​ខាត​បង់​បែប​នេះ​ទេ។

វាមិនច្បាស់ទេថានៅពេលណា ដែលអ៊ីស្រាអែលអាចចាប់ផ្តើមការលុកលុយពេញលេញនោះទេ។ កងទ័ពដ៏មានឥទ្ធិពលបំផុតនៅមជ្ឈិមបូព៌ា បានប្រឈមមុខនឹងក្រុមដែលបានសាងសង់ឃ្លាំង អាវុធដ៏មានឥទ្ធិពល ដោយមានជំនួយពីអ៊ីរ៉ង់ ហើយកំពុងប្រយុទ្ធនៅក្នុងតំបន់ទីក្រុងដែលមាន មនុស្សច្រើន ដោយប្រើប្រាស់បណ្តាញផ្លូវរូងក្រោមដីដ៏ធំដែលខ្លួនបានសាងសង់ ដែលកងកម្លាំង អ៊ីស្រាអែលហៅថា Gaza Metro។

នៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ ដែលពិពណ៌នាអំពីចលនាចុងក្រោយរបស់អ៊ីស្រា អែលនៅលើដី អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយថា មនុស្ស ២២២ នាក់ ឥឡូវនេះត្រូវបានបញ្ជាក់ថាត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងអំឡុងពេលការ វាយប្រហារឆ្លងព្រំដែនរបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា។

លោកបានបន្ថែមថា «នៅពេលយប់មានការវាយឆ្មក់ដោយរថក្រោះ និងកងកម្លាំងថ្មើរជើង។ ការវាយឆ្មក់ទាំងនេះគឺជាការវាយឆ្មក់ដែលសម្លាប់ក្រុមភេរវករដែលកំពុងរៀបចំសម្រាប់ដំណាក់កាលបន្ទាប់នៃសង្រ្គាម និងយល់ពីកន្លែងដែលភេរវករកំពុងប្រមូលផ្តុំ»

លោកបានបន្ថែមទៀតថា «ការវាយឆ្មក់ទាំងនេះក៏កំពុងកំណត់អត្តសញ្ញាណ និងស្វែងរកអ្វីដែល យើងអាចទទួលបាន នៅក្នុងលក្ខខណ្ឌ នៃព័ត៌មានស៊ើបការណ៍ស្តីពីមនុស្សដែលបាត់ខ្លួន និង ចំណាប់ខ្មាំងផងដែរ»