(បាដាដ)៖ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រី ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ អោយដឹងថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Muhammad Shiaa Al-Sudani បានច្រានចោលការវាយ ប្រហារដែល សំដៅលើមូលដ្ឋានយោធាក្នុងប្រទេស ដែលរួមមានអ្នកជំនាញមកពីកងកម្លាំងចម្រុះដឹកនាំដោយ សហរដ្ឋអាមេរិក ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីក្រុមប្រដាប់អាវុធដែលហៅខ្លួនឯងថា «អ្នកតស៊ូអ៊ីស្លាម នៅអ៊ីរ៉ាក់» បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តហោះដ្រូន កាលពីពេលថ្មីៗនេះ ប្រឆាំងនឹងមូលដ្ឋានយោធាអ៊ីរ៉ាក់ដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងអភិបាល ខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់។
អ្នកនាំពាក្យយោធាបាននិយាយថា នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យសេវាសន្តិសុខតាមដាន និងកាត់ ទោសជនល្មើសនៃការវាយប្រហារនេះ។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា អ្នកជំនាញទាំងនេះត្រូវបានអញ្ជើញជាផ្លូវការដោយរដ្ឋា ភិបាលអ៊ីរ៉ាក់ ដើម្បីផ្តល់ការបណ្តុះបណ្តាល និងដំបូន្មានដល់កងកម្លាំងសន្តិសុខរបស់ខ្លួន ហើយ សុវត្ថិភាព និងសន្តិសុខនៃទីស្នាក់ការកណ្តាលចម្រុះក្នុងប្រទេសអ៊ីរ៉ាក់ មិនអាចត្រូវបានសម្រប សម្រួលបានទេ៕