(ហ្កាហ្សា)៖ សង្គ្រាមអ៊ីស្រាអែល
និងក្រុមហាម៉ាសប៉ាឡេស្ទីនឈានចូលដល់ថ្ងៃទី១៧ហើយ
ខណៈសង្គ្រាមនេះបានរាលដាលចូលដល់ប្រទេសអារ៉ាប់ ដទៃទៀតគួរឱ្យព្រួយបារម្ភ។
ប្រទេសក្នុងពិភពអារ៉ាប់
និងប្រទេសធំៗក្នុងតំបន់បានព្យាយាមរកសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ានេះ ប៉ុន្តែ
ក្តីសង្ឃឹមត្រូវគេឃើញ ថាហាក់ដូចជាមានតិចតួចណាស់។
សង្គ្រាមអ៊ីស្រាអែល និងប៉ាឡេស្ទីន បានរាលដាលចូលដល់ប្រទេសអារ៉ាប់ជាប់នឹងតំបន់ព្រំដែន អ៊ីស្រាអែលហើយ និងជម្លោះនេះត្រូវគេបារម្ភថានឹង អាចកាន់តែរាលដាលធំថែមទៀត ខណៈការ វាយប្រហាររបស់អ៊ីស្រាអែលដាក់លើតំបន់ Gaza Strip នៅតែបន្តមិនបន្ធូរបន្ថយដៃឡើយ។ ក្រុម Hezbollah ក្នុងប្រទេសលីបង់ បានបង្ហាញការឈឺឆ្អាលនិងបានធ្វើសកម្មភាព បាញ់ដាក់លើក្រុមទា ហានអ៊ីស្រាអែលវិញ បណ្តាលឱ្យមានការស្លាប់និងរបួសគួរឱ្យកត់ សម្គាល់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមានក្រុម Hezbollah ថាក្រុមស កម្មប្រយុទ្ធក្នុងប្រទេសលីបង់នោះ ចង់បង្កើត «កំហុស មួយជីវិតរបស់ខ្លួន» ហើយប្រសិនបើបើចាប់ ផ្តើមសង្រ្គាមជាមួយអ៊ីស្រាអែល។ សម្តីព្រមានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើកាលពីថ្ងៃទី២២ តុលា ក្នុងពេលលោកបាន ចុះទៅសួរសុខទុក្ខកងទ័ពរបស់លោកនៅតាមព្រំដែនលីបង់ នាភាគខាងជើងប្រទេសអ៊ីស្រាអែល។ កន្លែងដែលលោកបានចុះធ្វើ ទស្សនកិច្ច នោះគឺជាតំបន់ដែលមានការវាយប្រហារបាញ់ផ្លោងដាក់ គ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលជាអ្វីនាំឱ្យមានក្តីបារម្ភ ថាសង្គ្រាមនឹង ឈានរាលដាលកាន់តែធំ។
លោក Netanyahu បានថ្លែងប្រាប់ទាហានអ៊ីស្រាអែលទាំងឡាយប្រចាំការនៅទីនោះថា នៅក្នុង ព្រឹត្តិការណ៍នៃអំពើអមិត្តកាន់តែកើនឡើង, នោះមានន័យថា ក្រុមហេសបូឡា នឹងបង្កើតឱ្យមាន កំហុសមួយអាយុជីវិតរបស់ខ្លួន។ លោកបានថ្លែងព្រមានថា អ៊ីស្រាអែលនឹងធ្វើការវាយប្រហារ ដោយកម្លាំងតបត ដែលគេ មិនអាចនឹកស្មានដល់…ហើយលោកបញ្ជាក់ថា អ្វីដែលជាសំខាន់នៃ លទ្ធផលនោះ គឺប្រទេសលីបង់ទេដែលនឹងត្រូវរងការបំផ្លិចបំផ្លាញ។ សម្តីព្រមាននេះ ធ្វើឡើងបន្ទាប់ ពីកងទ័ពអ៊ីស្រាអែលបានព្រមានក្រុមហេសបូឡារួចមកហើយ ថាការវាយប្រហារកាន់តែខ្លាំងដាក់ ទៅលើអ៊ីស្រាអែល គឺជាគ្រោះថ្នាក់មួយ ដែលទាញប្រទេសលីបង់ឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាម។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Jonathan Conricus បាននិយាយមុននេះថា «ក្រុមហេស បូឡា… កំពុងអូសប្រទេសលីបង់ ចូលទៅក្នុងសង្រ្គាម ដែលប្រទេសនេះនឹងមិនទទួលបានអ្វីពីការ សង្គ្រាមនេះឡើយ ប៉ុន្តែមានតែការបាត់បង់វិញយ៉ាងច្រើនតែប៉ុណ្ណោះ»។ លោក Jonathan Conricus បាននិយាយ បន្តថាក្រុមសកម្មប្រយុទ្ធហេសបូឡា កំពុងលេងល្បែងដ៏គ្រោះថ្នាក់ខ្លាំង និងកំពុងបង្កើនស្ថានភាពក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។ ប្រធានាធិបតីអាមេរិ កលោក ចូ បៃដិន បាន បញ្ជាក់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល និងលោកបាននិយាយស្វែងរកសន្តិភាព សម្រាប់តំបន់មជ្ឈិមបូព៌ា។
លោក ចូ បៃដិនបានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថា «ទោះបីជាលំបាកយ៉ាងណា យើង មិនអាចបោះបង់សន្តិភាព និងយើងមិនអាចបោះបង់ចោល ដំណោះស្រាយរដ្ឋ២បានឡើយ»។ ប្រធានាធិបតីអាមេរិកកំពុងស្ថិតក្នុងអម្រែកធ្ងន់២ពាក់ព័ន្ធនឹងការជួយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនផង និងសង្គ្រាមរបស់ អ៊ីស្រាអែលថែមទៀត។ លោកបានសរសេរក្នុងបណ្តាញសង្គមថា ជម្លោះទាំង ២នេះ ហាក់ដូចជានៅវែងឆ្ងាយបន្តទៀត ប៉ុន្តែលោកបានសរសេរដាក់សំណួរថា តើហេតុអ្វីបាន ជាសហរដ្ឋអាមេរិកយកចិត្តទុកដាក់នឹងបញ្ហារបស់សង្គ្រាមនៃប្រទេសទាំង២នេះ? លោកចូបៃពន្យល់មកវិញថា «ជោគជ័យរបស់អ៊ីស្រាអែល និងអ៊ុយក្រែនគឺជាកត្តាសំខាន់នៃសន្តិ សុខជាតិ»។
លោកបញ្ជាក់បន្តទៀតថា «ប្រវត្តិសាស្ត្របានបង្រៀនយើងថា នៅពេលដែលពួកភេរវករនិងពួក ផ្តាច់ការ មិនទទួលយកនូវលទ្ធផលអាក្រក់របស់គេវិញនោះទេ, ពួកគេនៅតែបង្កការសម្លាប់និង ការបំផ្លិចបំផ្លាញជាបន្តទៀត»។ លោក ចូ បៃដិន បានថ្លែងថាអ៊ីស្រាអែលមានសិទ្ធិក្នុងការការពារខ្លួន ក្នុងសង្គ្រាមនេះ។ ប្រធានា ធិបតីអាមេរិកបានថ្លែងថារូបលោកនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាន ពិភាក្សានូវរបៀបរបបច្បាប់នៃការធ្វើសង្គ្រាម ដែលមានន័យថាគេត្រូវការពារប្រជាជនស៊ីវិល ឱ្យ អស់លទ្ធភាពក្នុងពេលដែលមានការប្រយុទ្ធគ្នានោះ។ លោកបានបន្តថាគេមិនអាចធ្វើមិនដឹងមិនឮ ចំពោះប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ដែលចង់រស់នៅក្នុង សន្តិភាពនោះឡើយ និងហេតុដូច្នោះហើយ លោកចូបៃដិនបានថ្លែងថាលោកបានធានាជួយឱ្យមានកិច្ចព្រមព្រៀងមួយសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ ជាលើកដំបូងចូលទៅក្នុងតំបន់ Gaza ដើម្បីជួយជនស៊ីវិលប៉ាឡេស្ទីន៕