(ភ្នំពេញ)៖ គិតចាប់តាំងពីឆ្នាំ ២០១៣មក ប្រទេសកម្ពុជាទទួលបាន និងកំពុងអភិវឌ្ឍន៍គម្រោងជាច្រើន លើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។
និន្នាការនេះ នឹងជួយអភិវឌ្ឍន៍មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ គាំទ្រដល់កំណើនពាណិជ្ជកម្មរបស់កម្ពុជា។ តាមការប៉ាន់ស្មាន គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ចិន នៅកម្ពុជាមានចំនួន១០១គម្រោង។
អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោក អាន ស៊ីថាវ លើកឡើងថា ចិនបានដើរតួនាទីជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងនោះ រួមមានការវិនិយោគ ពាណិជ្ជកម្ម និងការផ្ដល់ជំនួយ៕