(សៀមរាប)៖ ភ្ញៀវអន្តរជាតិ បានបង្ហាញការចាប់អារម្មណ៍ចំពោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមានចំណុចជាច្រើនដែលពួកគេមិនសរសើរមិនបាន។
យោងតាមវីដេអូររយៈពេលជាង១៥នាទី នៅក្នុងបណ្តាញ YouTube ភ្ញៀវបរទេស២រូប បានចែករំលែកនូវបទពិសោធដែលពួកគេបានធ្វើដំណើរសាកល្បងនៅអាកាសយានដ្ឋានសៀមរាបអង្គរ។
ពួកគេបានចាប់ផ្តើមធ្វើដំណើរពីផ្សារទំនើបអង្គរ ដោយធ្វើដំណើរតាមរថយន្តក្រុងចម្ងាយប្រមាណ ៤៣,៥ គីឡូម៉ែត្រ ទៅដល់ខ្លោងទ្វារព្រលានយន្តហោះ ពោលគឺមិនមែន ៥០ ឬ ៥៥ គីឡូម៉ែត្រនោះទេ។ ហើយមនុស្សជាច្រើនបានរីករាយនឹងពេលវេលានៅទីនេះ។
ពេលទៅដល់ស្ថានីយចេញដំណើរអន្តរជាតិ នៅទីនោះមានទីតាំងធំទូលាយ មានបង្អួចច្រើនដែលអាចមើលទេសភាព នៅតំបន់ជនបទបាន។នៅក្នុងទីតាំងនេះ មានបញ្ជរជាច្រើនកន្លែងសម្រាប់មនុស្សតម្រង់ជួរនៅគ្រប់បញ្ជរឆែកឆេរ។ ព្រមទាំងមានរទេះសម្រាប់ដាក់អីវ៉ាន់ថ្មីៗ រាប់រយដែលនៅមានស្រោបថង់ថ្មីដែលមិនទាន់បាន ប្រើប្រាស់នៅឡើយ។
ពួកគេលើកឡើងបន្ថែមថា នៅនោះគឺមានការត្រួតពិនិត្យតឹងរឹង ប៉ុន្តែបុគ្គលិកមានភាពរួសរាយរាក់ទាញ និងយកចិត្តទុកដាក់ចំពោះភ្ញៀវ។
ក្នុងអាកាសយានដ្ឋានអន្តរជាតិថ្មី ក៏មានភោជនីយដ្ឋានចំនួន២នៅទីនោះ និងមានសួនច្បារតូចមួយដ៏ស្រស់ស្អាតផងដែរ។ នៅទីនោះក៏មាន បន្ទប់ទឹក និងបន្ទប់VIP។
ភ្ញៀវបរទេសទាំងពីរនាក់លើកឡើងបន្តថា «នោះជាស្ពានព្រួញ។ វាជាផ្នែកមួយដែលអ្នកមិនធ្លាប់បានឃើញនៅក្នុងព្រលានយន្តហោះចាស់។ នៅទីនោះគឺស្ថានីយ៍សាកថ្ម។ នៅទីនោះមានចង្កោមទាំងមូលជាមួយនឹងជើងទម្រ និងកន្លែងអង្គុយផ្ទាល់នៅខាងក្រោម ដែលអស្ចារ្យណាស់ រៀបចំយ៉ាងស្អាត រូបសំណាកគួរឱ្យស្រឡាញ់នៅកណ្តាល»៕