កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាស្ទីនពីរនាក់ នៅក្នុ្ងការប៉ះទង្គិចគ្នានៅតំបន់ West Bank


(ប៉ាឡេស្ទីន)៖  យោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ គឺ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនសកម្មប្រយុទ្ធប៉ាឡេស្ទីនពីរនាក់ ក្នុងអំឡុង ពេលការប៉ះទង្គិចគ្នានៅតំបន់ West Bank ដែលកាន់កាប់នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងអំឡុងពេល នោះទាហានអ៊ីស្រាអែល ០៥នាក់ក៏បានរងរបួសផងដែរ នេះបើយោងតាមប្រភពពីភាគីទាំងពីរ។

យោធាអ៊ីស្រាអែលបាននិយាយថា ជនជាតិប៉ាឡេស្ទីនពីរនាក់បានជិះក្នុងយានជំនិះមួយ នៅពេល ដែលពួកគេបានបាញ់ទៅលើរថយន្តអ៊ីស្រាអែល នៅជិតទីក្រុង Tulkarm ។ ក្រោយ​ការ​ដេញ​តាម ទាហាន​បាន​បាញ់​ជន​ប៉ាឡេស្ទីន​ទាំង​ពីរ​នាក់ ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង ហើយ​បាន​រក​ឃើញ​កាំភ្លើង​ខ្លី​មួយ​ដើម​ពី​រថយន្ត​របស់​ពួកគេ​។

យោធាអ៊ីស្រាអែលក៏បានបញ្ជាក់បន្ថែមទៀតថា សមាជិករបស់ខ្លួនប្រាំនាក់ក៏បានរងរបួសក្នុង ហេតុការណ៍ខាងលើនេះផងដែរ។ ចលនាអ៊ីស្លាមប្រដាប់អាវុធ ហាម៉ាស បានប្រកាសថា ជនជាតិ ប៉ាឡេស្ទីនដែលស្លាប់ពីរនាក់ខាងលើ ដែលមានអាយុ ២៣ និង ២៧ឆ្នាំ គឺជាសមាជិករបស់ខ្លួន៕