ក្រសួងកសិកម្ម ថា កម្ពុជាត្រៀមស្បៀងគ្រប់គ្រាន់ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩

ភ្នំពេញ ៖ លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី១៥ ខែមេសា កម្ពុជានឹងរក្សាបាននិរន្តរភាពស្បៀងគ្រប់គ្រាន់ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ដែលជាយន្តការមួយត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពថ្លៃលើទីផ្សារ។

លោក ស្រី វុឌ្ឍី បន្ថែមថា ក្រសួងបានត្រៀមស្តុកសាច់ជ្រូកប្រមាណ ១៣០តោនក្នុងមួយថ្ងៃសម្រាប់រយៈពេល៣ខែនៃការរីករាលដាលជំងឺកូវីដ១៩ ខណៈលទ្ធភាពក្នុងការផ្គត់ផ្គង់សាច់សត្វក្នុងស្រុកសរុបប្រចាំឆ្នាំមានជាង ២៣៩ពាន់តោន ។ ជាមួយនេះ រាជរដ្ឋាភិបាលនឹងពិភាក្សាការទិញសាច់ជ្រូកស្តុកទុកនេះជាមួយក្រុមហ៊ុននាំចូលសាច់ឲ្យជួយទិញស្តុក ដោយមានការផ្តល់សម្បទានផ្សេងៗដល់ក្រុមហ៊ុន។

សូមជម្រាបថា ក្រសួងកសិកម្ម នឹងផ្តល់ពូជសត្វ ពិសេសពូជមាន់ដែលមានរយៈពេលខ្លីក្នុងការទទួលផលព្រមទាំងផ្តល់ចំណីសត្វដល់អ្នកចិញ្ចឹម ដើម្បីពង្រីកផលិតកម្មសត្វ នៅតមាមូលដ្ឋាន ដើម្បីឆ្លើយតបតការផ្គត់ផ្គង់តម្រូវបន្ទាន់ក្នុងស្រុក៕