(ម៉ានីល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានអោយដឹងថា វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយថា គ្រោះរញ្ជួយ ដីកម្រិតបឋមកម្រិត ៦.៤រ៉ិចទ័រ បានអង្រួនខេត្ត Davao Occidental នៅភាគខាងត្បូងប្រទេស ហ្វីលីពីនកាលពីល្ងាចថ្ងៃពុធនេះ។
វិទ្យាស្ថានបានឱ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៧និង២១នាទីយប់ (ម៉ោងក្នុងតំបន់) ដោយបានវាយប្រហារនៅជម្រៅ ១៣៩ គីឡូម៉ែត្រ និងប្រហែល ៦៦ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះ Sarangani ។ ទោះជាយ៉ាងណាប្រភពដដែលនេះ បានគូសបញ្ជាក់ថា វាមិនបណ្តាលឱ្យមានការខូចខាតឡើយ ។
គួរបញ្ជាក់ថា ប្រជុំកោះហ្វីលីពីន ជួបប្រទះនឹងសកម្មភាពរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំង របស់វានៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក ដែលហៅថាចញ្ចៀនភ្លើង ឬ Ring of Fire៕