(មូស្គូ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន
AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថា ទីក្រុងមូស្គូ
និងទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់គ្នាទៅវិញទៅមកអំពី ការធ្វើឲ្យមានអស្ថិរភាព
នៅតំបន់កូកាសខាងត្បូង (South Caucasus) ខណៈប្រជាជនអាមេនី រាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ
នៅតំបន់ Nagorno-Karabakh ដោយសារភ័យ ខ្លាចការបោសសម្អាតជនជាតិភាគតិច។
លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅសហរដ្ឋអាមេរិក បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បដិសេធប្រើពាក្យសម្ដី និងសកម្មភាពដោយប្រយោលប្រកប គ្រោះថ្នាក់ ដែលនាំឲ្យមានការកើនឡើងនូវមនោសញ្ចេតនា ប្រឆាំងរុស្ស៉ីក្នុងប្រទេសអាមេនី។
ការអត្ថាធិប្បាយរបស់ លោក អាន់តូនូវ នៅថ្ងៃអង្គារនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់ក្រសួង ការបរទេសអាមេរិកជួយបន្ទរ ការស្តីបន្ទោសរបស់អាមេនី លើទីក្រុងមូស្គូចំពោះការខកខានធ្វើអន្តរា គមន៍ ក្នុងការដណ្តើមគ្រប់គ្រងតំបន់ Nagorno-Karabakh របស់អាស៊ែបៃហ្សង់ កាលពីសប្តាហ៍ មុន។
សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន បានថ្កោលទោសអរិភាព របស់អាស៊ៃបៃហ្សង់ ដែលមកផ្លាស់ប្តូរស្ថានភាពក្នុងតំបន់កូកាសខាងត្បូង ជាទឹកដីប្រេង និងឧស្ម័ន ដែលរុស្ស៉ី សហរដ្ឋអាមេរិក តួកគី និងអ៉ីរ៉ង់ដណ្តើមគ្នា៕