មេបញ្ជាការសមុទ្រខ្មៅរបស់រុស្ស៊ី បានបង្ហាញខ្លួនក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ បន្ទាប់ ពីអ៊ុយក្រែនអះអាងថាពួកគេបានសម្លាប់គាត់ក្នុងការវាយប្រហារមួយ

(មូស្គូ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ គឺ លោក Viktor Sokolov មេបញ្ជាការកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី និងជាមន្ត្រី កងទ័ពជើងទឹកជាន់ខ្ពស់បំផុតម្នាក់របស់រុស្ស៊ី បានបង្ហាញខ្លួននៅថ្ងៃអង្គារនេះ ក្នុងការចូលរួមសន្និ សីទតាមវីដេអូមួយ មួយថ្ងៃបន្ទាប់ពីកងកម្លាំងពិសេសអ៊ុយក្រែនបាននិយាយថា ពួកគេបានសម្លាប់ គាត់។ នៅក្នុងវីដេអូ និងរូបថតដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី លោក Sokolov ហាក់ដូចជាកំពុងចូលរួមក្នុងសន្និសីទវីដេអូមួយ ជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu ព្រមទាំងជាមួយនឹងមេបញ្ជាការកងទ័ពផ្សេងទៀត។ វីដេអូនេះ ត្រូវបានបង្ហាញ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី។

គួរបញ្ជាក់ថា កងកម្លាំងពិសេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានសម្លាប់លោក Sokolov ឧត្តមនាវីកំពូលរបស់ទីក្រុងម៉ូស្គូនៅគ្រីមៀ រួមជាមួយនឹងមន្ត្រី ៣៣រូបផ្សេងទៀត នៅក្នុង ការវាយប្រហារដោយមីស៊ីលកាលពីសប្តាហ៍មុន លើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ីនៅក្នុងកំពង់ផែ Sevastopol ។

កាលពីព្រឹកថ្ងៃអង្គារនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធមិនធ្វើ អត្ថាធិប្បាយ លើការចោទប្រកាន់របស់អ៊ុយក្រែន ដោយបង្វែរអ្នកសារព័ត៌មានទៅក្រសួងការ ពារជាតិ៕