ថ្ងៃស្អែកក្រុមប្រឹក្សាធម្មនុញ្ញ នឹងពិនិត្យ និងសម្រេចសំណើសុំពិនិត្យធម្មនុញ្ញភាព លើច្បាប់ស្ដីពីការ បង្កើតក្រសួងអធិការកិច្ច និងការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន


(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នឹងបើកកិច្ចប្រជុំពេញអង្គក្រោម អធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យ ធម្មនុញ្ញភាពលើច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាន។

ច្បាប់ទាំងពីរនេះ ត្រូវបានរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យ ប្រជុំលើកទី១ នីតិកាលទី៧ និងព្រឹទ្ធសភាបាន​ពិនិត្យឱ្យ​យោ​បល់ ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែក្នុងសម័យប្រជុំព្រឹទ្ធសភា​ជាវិសា​មញ្ញ នីតិកាលទី៤ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣៕