(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារ កម្មកម្ពុជា និងគណៈប្រតិភូនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តម រដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបណ្តុះ បណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេលខ្លី និងភាពសហគ្រិនដល់បុគ្គលិករបស់ក្រុមហ៊ុនឯក ជដោយឥតគិតថ្លៃដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ។
បន្ថែមពីនេះ ក្នុងករណីដែលក្រុមហ៊ុនត្រូវការជំនាញបណ្តុះបណ្តាលផ្សេង សមាគម អាចលើកជា សំណើមកកាន់ក្រសួងដើម្បីរៀបចំការបណ្តុះបណ្តាល។ នេះគឺជាការបញ្ជាក់របស់ ឯកឧត្តម រដ្ឋមន្ត្រី ដដែល។ មួយវិញទៀត ក្រសួងការងារ ក៏នឹងផ្តល់ទីតាំង សម្រាប់បណ្តុះបណ្តាលជូនសមាគម ភស្តុភារកម្មដោយឥតគិតថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការបណ្តុះបណ្តាល។
ជាការឆ្លើយតបឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈ ប្រតិភូបានថ្លែងអំណរគុណចំពោះការផ្តល់វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃចំពោះបុគ្គលិកគ្រប់កម្រិត។ សម្រាប់ប្រធានសមាគម ការបណ្តុះបណ្តាលនេះ មានសារសំខាន់ក្នុងការពង្រឹងផលិតភាព ការងារ និងស្ថាប័នដើម្បីអាចត្រៀមខ្លួនក្នុងការប្រកួតប្រជែង។
យ៉ាងណាក៏ដោយមុននឹងបញ្ចប់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាគមណែនាំដល់ក្រុមហ៊ុនដែលជាសមាជិករបស់ខ្លួនឱ្យបន្តអនុវត្តរបបសន្តិសុខសង្គមដល់បុគ្គលិកឱ្យបាន១០០%ដើម្បីផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕