(ហ្សាការតា)៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំបាយថ្ងៃត្រង់ ជាមួយគណៈកម្មាធិការនៃតំណាងអចិន្រៃ្តយ៍ប្រចាំអាស៊ាន (CPR) ដើម្បីផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងការងាររបស់លេខាធិការដ្ឋានអាស៊ាន រួមទាំងតាមរយៈការ បង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរជាមួយ CPR ក្នុងការបម្រើឱ្យផលប្រយោជន៍របស់ប្រទេសស មាជិកអាស៊ានទាំងអស់។
នៅល្ងាចថ្ងៃដដែល ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីខួប៧៤ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះដែរ ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានគូសរំលេចពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយអាស៊ាន-ចិន ហើយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយភាគីចិន ដើម្បីផល ប្រយោជន៍ទៅវិញទៅមក ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុល ភាពនៅក្នុងតំបន់៕