រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលពីដំណើរការផ្ដល់សេវាសុខា ភិបាល របស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត


(ភ្នំពេញ)៖ ឯកឧត្តម សាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នំា២០២៣នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលដំណើរការផ្ដល់សេវាសុខា ភិបាល របស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។

ការអញ្ជើញចុះមកដោយផ្ទាល់របស់ឯកឧត្តម រដ្ឋមន្ដ្រីសុខាភិបាល ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីដំណើរការផ្ដល់សេវាសុខាភិបាលកន្លងមក ជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាប្រឈម ឬចំណុចខ្វះ ខាតណាមួយ ហើយជួយបំពេញបន្ថែម ធ្វើយ៉ាងណាផ្ដល់នូវប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ។

ក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្ដ្រី ឈាង រ៉ា ក៏បានផ្ដល់នូវអនុសាសន៍ជាគន្លឹះមួយចំនួន ក្នុងការផ្តល់ សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ ឯកឧត្តម សាស្រ្តាចារ្យក៏បានពិនិត្យវឌ្ឍនភាពរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវា ពិនិត្យព្យាបាល និងថែទាំ ជូនប្រជាជន ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ៩ចំណុច និង អាទិភាព ៣ចំណុច ដែលបានដាក់ចេញ។

ទន្ទឹមនឹងការអភិវឌ្ឍន៍ទាំងនេះ ឯកឧត្តម សាស្ត្រាចារ្យបានណែនាំថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ ត្រូវបន្ត ខិតខំពង្រឹងយន្តការថែទាំព្យាបាលអ្នកជំងឺបន្ថែមទៀត និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជា ពិសេសត្រូវពង្រឹងលើសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះឯកឧត្តម សាស្រ្តចារ្យរដ្ឋមន្រ្តី បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូល រួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

សូមជម្រាបថា ក្នុងឱកាសឯកឧត្តម រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យ មើលពីដំណើរការផ្ដល់សេវាសុខាភិបាល របស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកក៏បានអញ្ជើញ សួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនេះផងដែរ។

ជាមួយគ្នានោះ អ្នកជំងឺ និងគ្រួសារអ្នកជំងឺ បានសម្តែងនូវការថ្លែងអំណរគុណចំពោះទឹកចិត្តដ៏កក់ក្តៅ របស់ឯកឧត្តម រដ្ឋមន្ត្រីសុខាភិបាល ដែលបានចុះសួរសុខទុក្ខ និងផ្តល់ការណែនាំល្អៗសម្រាប់ការ ថែរក្សាសុខភាព៕