ប្រមុខ NATO៖ អ៊ុយក្រែន ត្រូវការប្រព័ន្ធការពារដែនអាកាសជាបន្ទាន់


(ញូវយ៉ក)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា អគ្គលេខាធិការអង្គការណាតូ (NATO) លោក ជេនស៍ ស្តូលធិនបឺគ (Jens Stoltenberg) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា អ៊ុយក្រែន ត្រូវការជា បន្ទាន់នូវប្រព័ន្ធការពារដែនអាកាស រួមទាំងគ្រាប់រំសេវ គ្រឿងបន្លាស់ និងការថែទាំសម្រាប់ប្រព័ន្ធ ការពារដែលយោធាអ៊ុយក្រែន មានរួចហើយ។

លោក ស្តូលធិនបឺគ បាននិយាយថា សង្រ្គាមដែលឥឡូវនេះឈានចូលដល់ឆ្នាំទី២ គឺជាសង្រ្គាម នៃការបំផ្លិចបំផ្លាញ ប៉ុន្តែក្នុងប្រតិបត្តិការវាយបក ចាប់តាំងពីខែមិថុនាមក អ៊ុយក្រែនបានដណ្តើម យកមកវិញនូវទឹកដីខ្លះដែលរុស្ស៉ីកាន់កាប់។

លោក ស្តូលធិនបឺគ បានបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងចង់បញ្ចប់សង្រ្គាម ប្រសិនបើយើងចង់ បានសន្តិភាព នោះការបន្តគាំទ្រផ្នែកយោធាអ៊ុយក្រែន គឺជាវិធីដ៏ត្រឹមត្រូវ។ អ៊ុយក្រែន មិនត្រឹមតែត្រូវ ការប្រព័ន្ធការពារដែនអាកាសថ្មីនោះទេ តែក៏ត្រូវការការថែទាំប្រព័ន្ធការពារដែលមានស្រាប់ រួមទាំង គ្រាប់រំសេវនិងគ្រឿងបន្លាស់ថែមទៀត។យើងឃើញថាប្រព័ន្ធការពារដែនអាកាសកំពុងជួយសង្គ្រោះជីវិតមនុស្សជារៀងរាល់ថ្ងៃនៅអ៊ុយក្រែន»