(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថា នៅថ្ងៃអង្គារសប្តាហ៍នេះ ចិនបានជំរុញឲ្យមានការបង្កើនសកម្ម ភាពឆ្លងកាត់ព្រំដែនជាមួយរុស្ស៉ី តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគទៅវិញទៅ មកកាន់តែស៉ីជម្រៅ ខណៈសម្ព័ន្ធមិត្តទាំងពីរប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ទោះបីជាត្រូវលោក ខាងលិចជំទាស់ដោយសារតែ សង្រ្គាមឈ្លានពាននៅអ៊ុយក្រែនក៏ដោយ។
ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៉ី នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) បាននិយាយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងចិន-រុស្ស៊ី បានបន្តធ្វើឲ្យកាន់តែស៉ីជម្រៅ និងកាន់តែរឹងមាំ ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់មេដឹកនាំនៃប្រទេសទាំងពីរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានរាយការណ៍ផងដែរថា មាន «ភាពចាំ បាច់» សម្រាប់ចិន និងរុស្ស៉ីក្នុងការបង្កើនការជួញដូរគ្រាប់ធញ្ញជាតិរបស់ពួកគេ ចំពេលមានភាពតាន តឹងជាសកលចំពោះការផ្គត់ផ្គង់នេះ។ ការសាងសង់ច្រករបៀងគ្រាប់ធញ្ញជាតិដែលតភ្ជាប់ពីរុស្ស៉ីទៅកាន់តំបន់ហៃឡុងជាំង (Heilongjiang) នឹងជួយពង្រឹងសន្តិសុខស្បៀងរបស់ចិន។
គួរបញ្ជាក់ថា រុស្ស៉ី ដែលកំពុងស្ថិតនៅក្រោមទណ្ឌកម្មរបស់លោកខាងលិច បានពឹងផ្អែកលើសម្ព័ន្ធ មិត្តចិនរបស់ខ្លួនសម្រាប់ការគាំទ្រផ្នែកសេដ្ឋកិច្ច ដោយផ្តល់ឲ្យចិនវិញនូវប្រេង ឧស្ម័ន និងគ្រាប់ធញ្ញ ជាតិ៕