(យូអិន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យមេដឹកនាំពិភព លោកទាំងអស់ដែលកំពុងជួបជុំគ្នា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ឱ្យរួបរួមគ្នាប្រឆាំង នឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ហើយថារុស្ស៉ីត្រូវតែបញ្ឈប់សង្រ្គាម ទើបពិភពលោកអាចផ្ដោត អារម្មណ៍ដោះស្រាយលើបញ្ហានានាដែលពិភពលោកកំពុងប្រឈម។
លោក ហ្សេលេនស្គី ទទួលបានការអបអរសាទរយ៉ាងខ្លាំង នៅពេលឡើងថ្លែងសុន្ទរកថានៅឯ មហាសន្និបាត UN ក្នុងទីក្រុងញូវយ៉ក ដែលជាការបង្ហាញខ្លួនដោយផ្ទាល់ជាលើកដំបូងចាប់តាំង ពីរុស្ស៉ីឈ្លានពានប្រទេសរបស់លោកកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។
ថ្លែងនៅក្នុងសុន្ទរកថានៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «អ៊ុយក្រែនកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បី ធានាឱ្យបានថា នៅបន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ី វានឹង មិនមានប្រទេសណាមួយផ្សេងនៅលើពិភពលោកហ៊ានវាយប្រហារលើ ប្រទេសដទៃទៀតនោះ ទេ…យើងត្រូវតែបញ្ឈប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ យើងត្រូវតែរួមគ្នាធ្វើសកម្មភាពដើម្បីបំបាក់ ជនឈ្លានពាន ដើម្បីងាកទៅផ្តោតអារម្មណ៍លើសមត្ថភាព និងថាមពលរបស់យើង ដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងឡាយ»។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារក្នុងសប្ដាហ៍នេះដែរ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាមនុស្ស ៩នាក់ត្រូវ បានសម្លាប់នៅក្នុងការវាយប្រហារ ពីសំណាក់កងកម្លាំងរុស្ស៉ី ក្នុងនោះរួមមានទាំងការវាយប្រហារ ដោយយន្ដហោះដ្រូនលើឃ្លាំងឧស្សាហកម្មមួយផងដែរ៕