ចំនួនអ្នកស្លាប់កើនដល់ ៣០នាក់ ក្នុងគ្រោះអគ្គិភ័យនៅទីក្រុងហាណូយនៃប្រទេសវៀតណាម

(ហាណូយ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣​ បានអោយដឹងថា​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យ ដែលបានឆាបឆេះអគារលំនៅដ្ឋានមួយកន្លែងក្នុងរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម បានកើនឡើងដល់ជាង ៣០នាក់។

ទោះជាយ៉ាងណា អាជ្ញាធរ​វៀតណាម​ មិន​ទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់​ចុង​ក្រោយ​នេះ​នៅ​ឡើយ​ទេ។ គួរបញ្ជាក់ថា អគ្គិភ័យខាងលើបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពាក់កណ្ដាលយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ នៅឯជាន់ចំណតនៃអគារអាផាតធើមិនមួយ មាន កម្ពស់១០ជាន់ខ្ពស់។

ក្រុមអ្នកពន្លត់អគ្គិសនី បានគ្រប់គ្រងស្ថានការណ៍ទាំងស្រុង នៅថ្ងៃព្រឹកថ្ងៃពុធនេះ ខណៈប្រតិបត្តិ ការស្វែងរកអ្នកមានជីវិត នៅតែបន្តធ្វើឡើង។ អគ្គិភ័យនេះបានកើតឡើងតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ ពីមនុស្ស៣២នាក់ បានស្លាប់ក្នុងអគ្គិភ័យឆាបឆេះបារការ៉ាអូខេមួយកន្លែងក្នុង ទីក្រុងហូជីមិញ។ នៅវៀតណាម គ្រោះអគ្គិភ័យបានកើតឡើងជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការឆេះបារការ៉ាអូខេ តែម្ដង៕